បងស្រីស្តីឱ្យ​បន្តិចបន្តួច​...យុវជន​ម្នាក់សម្រេចចិត្តចងក​សម្លាប់ខ្លួន

    កណ្តាល ៖​ មាន​ករណី​បុរស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ចងក​កាលពី​ថ្ងៃទី​១៣​ ធ្នូ​ ២០១៦ ម៉ោង​៣​ និង​៣០​នាទី​ល្ងាច នៅ​ចំណុច​នៅលើផ្ទះ ជនរងគ្រោះ ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ជា សុ​ភ័ស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ កម្មករ មាន​ស្រុកកំណើត ភូមិ​អំពៅព្រៃ ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក​ហូរ​លិច​១ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ ​ដកហូត​ខ្សែ​អង្រឹង​ពណ៌​ត្រីអ៊ី ប្រវែង​ ៣.១៥ ម៉ែត្រ​០១​ខ្សែ។​

    ប៉ូលិស​បន្តថា តាម​ការបំភ្លឺ​ពី​បងស្រី​ជនរងគ្រោះ​បាន​ឱ្យ​ដឹងថា​៖ កន្លងមក​ជនរងគ្រោះ​មិន​ដែលមាន​បញ្ហា​ជាមួយ​អ្នកផ្សេង ក្រុ​​ម​គ្រួសារ និង​វិបត្តិ​អ្វី​ឡើយ​។ នៅ​​ក្នុង​ថ្ងៃកើតហេតុ​ខាងលើ មុនពេល​កើតហេតុ បងស្រី​របស់​ជនរងគ្រោះ​ឈ្មោះ ជា សុ​ភី បាន​និយាយស្តីឱ្យ​បន្តិចបន្តួច​រឿង​ដែល​ជនរងគ្រោះ​ផឹកស្រា ហើយក៏​មានការ​ជជែក​គ្នា​។​

    ពេលនោះ​បងស្រី​ក៏បាន​ដើរ​ចេញទៅ ជនរងគ្រោះ ក៏​បន្ត​ការហូប​ស្រា​ទៀត គឺ​នៅក្បែរ​កន្លែងផ្ទះ​កើតហេតុ​។​ លុះ​មកដល់​ម៉ោង​៣​ ​និង​៣០​នាទី​ល្ងាច​ដោយមាន​ការសង្ស័យ​បងស្រី​របស់​ជនរងគ្រោះ ក៏​ឃើញ​ទ្វារផ្ទះ​បិត នាំគ្នា​ធាក់​ទ្វារផ្ទះ​ទំលាយ ហើ​យ​ក៏បាន​ឃើញ​ជនរងគ្រោះ​ចងក​នឹង​ខ្សែ​អង្រឹង​ពណ៌​ត្រីអ៊ី ចង់​ជាប់​ទៅ​និង​ធ្នឹម​ផ្ទះ​។​

    ភ្លាមនោះ​បងស្រី​ជនរងគ្រោះ បាន​ទម្លាក់​ជនរងគ្រោះ​ចុះ ដើម្បី​ជួយសង្គ្រោះ តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់ទៅ​ហើ​យ បន្ទាប់មក​ក៏បាន​រាយការណ៍​ជូន​​សម​ត្ត​កិច្ច។​

    ប៉ូលិស​បាន​សន្និដ្ឋានថា​ការពិនិត្យ​របស់​ផ្នែក​ជំនាញ​ប​ចេ្ច​ក​ទេស​ក្រុង​តាខ្មៅ និង​មេភូមិ បាន​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​​ពិតប្រាកដ​មែន ពិនិត្យ​ចប់​បានប្រគល់​សព ជូនទៅ​បងស្រី​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Unnamed %281%29 adverise with khmeread

មតិយោបល់