ចាប់​យួន​ម្នាក់​តាម​ដីកា​ទទួលផល​ចោ​កម្ម​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ច្បារអំពៅ​ទី២ ចាប់ ខ្លួន​ជនល្មើសម្នាក់ តាម​ដីកា​នៅមុខ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​១៤ ​ធ្នូ ​២០១៦ ម៉ោង​៨ ​និង​២០​នាទីនេះ​។​

    ការចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ៦៥៤ “​ហ​” ដ​.​ច​.​ន ចុះ​ថ្ងៃទី​20/9/16 ចេ​ញ​ដោយ​លោក ពេជ្រ វិជ្ជាធរ  ចៅក្រម​ស៊ើ​ប​សួរ សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ទទួលផល​ចោ​កម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លក់​ទូរស័ព្ទ​លេខ៧៧ ផ្លូវ​៣៦៧ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៨ មេសា​ ២០១៦។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ ចៅ គី ភេទប្រុស អាយុ២៩​ឆ្នាំ ជនជាតិ​យួន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

    បច្ចុប្បន្ន​ជនល្មើស​បញ្ជូន ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ តាម​នីតិវិធី៕

adverise with khmeread