កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង ម៉ូតូ និងរថយន្តបើកម៉ូតូដួល ត្រូវរថយន្តបុកពីក្រោយបណ្ដាលឱ្យស្លាប់ភ្លាមនៅថ្ងៃទី១៤ ធ្នូ ២០១៦ វេលាម៉ោង៥ និង១០នាទីព្រឹកចំណុច Km៣៣-៣៤ ស្ថិតក្នុងភូមិ ព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សុន សំ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ។
ប៉ូលិសបន្តថា នៅវេលាម៉ោងកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ឃ-៩៣៥៥ក.ណ ចេញពីផ្ទះមកដល់ចំណុចកើតហេតុម៉ូតូរបស់ជនរងគ្រោះបានដួលនៅលើផ្លូវរថយន្តក្នុងទិសដៅ ភ្នំពេញអ្នកលឿង ស្របទិសគ្នា (មេឃកំពុងភ្លៀងពេលកើតហេតុ)។
ខណៈនោះរថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2255 បានបើកមកបុកបន្ថែមលើម៉ូតូរបស់ជនរងគ្រោះបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។
ក្រោយកើតហេតុ អ្នកបើករថយន្តបានគេចបាត់ហើយសមត្ថកិច្ចជំនាញបានចុះដល់ចំនុចកើតហេតុបន្តនីតិវិធីនឹងប្រគល់សពជូនដល់ក្រុមគ្រសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
