ខេត្ត​មួយ​នៅ​វៀតណាម​ស្នើឱ្យ​យក​ល្បែង​ជល់​មាន់​ខុសច្បាប់​មក​ធ្វើជា​ការសម្តែង​សិល្បៈ​ស្របច្បាប់​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​

    ​អាជ្ញាធរ​ក្នុង​ខេត្ត​មួយ​នៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ប្រទេស​វៀតណាម​បានដាក់​សំណើសុំ ឱ្យ​ល្បែង​ជល់​មាន់​ក្លាយជា​ការសម្តែង​សិល្បៈ​មួយ​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ ខណៈដែល​មន្ត្រី​ខ្លះ​ព្រួយបារម្ភ​ថា សកម្មភាព​នេះ​អាច​នាំទៅរក​ការ​ភ្នាល់​ល្បែង​ជល់​មាន់​ខុសច្បាប់ និង​បទល្មើស​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​    ​នាយកដ្ឋាន​វប្បធម៌ កីឡា និង​ទេសចរណ៍​ខេត្ត ជាពិសេស​នាយកដ្ឋាន​ប៉ូលិស​បាន​យល់ព្រម​ស្វែងរក​ការអនុម័ត​ពី​គណៈកម្មាធិការ​ប្រជាជន​ក្នុង​ខេត្ត Vinh Long ដើម្បី​ប្ដូរ​ល្បែង​ជល់​មាន់​ខុសច្បាប់​ឱ្យទៅជា​ទម្រង់​សិល្បៈ​ដើម្បី​ទាក់ទាញ​ទេសចរណ៍​វិញ​។​

​    ​យោងតាម​លោក Le Troung Giang នាយករង​នៃ​រមណីយដ្ឋាន Vinh Sang Resort បានឱ្យដឹងថា​ល្បែង​ជល់​មាន់​ត្រូវបាន​រំពឹងទុក​ថា​នឹង​សម្ដែង​នៅ​ទីលាន​អំឡុងពេល​ចូលឆ្នាំ​សកល​មកដល់​។​

​    ​ឆ្នាំ ២០១៧ នឹងមាន​សញ្ញា​រូប​មាន់​នៅលើ​ប្រតិទិន ដូច្នេះ​ល្បែង​ជល់​មាន់​នឹង​ក្លាយជា​សកម្មភាព​មួយ​ល្អឥតខ្ចោះ​សម្រាប់​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​សកល​។​

​    ​យោងតាម​នាយកដ្ឋាន​វ​ប្ប​ធម៌ កីឡា និង​ទេសចរណ៍​ខេត្ត​ប្រទេស​វៀតណាម ល្បែង​ជល់​មាន់​គួរតែ​ចាប់ផ្ដើម​ពីថ្ងៃ​ទី ៣០ ខែធ្នូ រហូតដល់​ថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៧ ដើម្បី​អបអរ​ថ្ងៃ​ឈប់សំរាក​ឆ្នាំ​ថ្មី ខណៈ​រយៈ​ឈប់សម្រាក​ប្រាំបី​ថ្ងៃ​ចាប់ពី​ថ្ងៃ ទី ២៨ ខែមករា ទៅដល់​ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៧ នឹង​ក្លាយជា​ថ្ងៃ​បម្រុង​ទុក​សម្រាប់​ល្បែង​ជល់​មាន់ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​វៀតណាម​៕

ប្រភព៖យុវជន

Sqbr2ca7 adverise with khmeread

មតិយោបល់