Bill Gates និយាយថា Donald Trump មានឱកាស​ក្លាយជា John F. Kennedy ទី​ពីរ​

​    ​លោក Bill Gates បាន​ប្រាប់​ទូរទស្សន៍ CNBC កាលពី​ថ្ងៃ​អង្គា​រថា ប្រធានាធិបតី​ជាប់ឆ្នោត​លោក Donald Trump មានឱកាស​ដឹកនាំ​អាមេរិក​តាមរយៈ​គំនិត​ច្នៃប្រឌិត​ថ្មី​។​

​    ​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft រូបនេះ​បាន​និយាយថា "​សារ​ជាច្រើន​របស់គាត់​គឺ​និយាយ​អំពី​...​កន្លែង​ដែល​គាត់​មើលឃើញ​អ្វីៗ​គ្រប់យ៉ាង​គឺ​មិនល្អ​ដូចដែល​គាត់​ចូលចិត្ត​នោះទេ​"​។​

​    ​គាត់​បាន​បន្តថា "​ប៉ុន្តែ​ក្នុង​វិធី​ដូចគ្នានេះដែរ លោក​ប្រធានាធិបតី Kennedy បាន​និយាយ​អំពី​បេសកកម្ម​អវកាស ហើយ​ប្រទេស​ទាំងមូល​ចុងក្រោយ​ក៏បាន​គាំទ្រ​គំនិត​ច្នៃប្រឌិត​ថ្មី​របស់គាត់​។ ខ្ញុំ​យល់​ដូច្នេះ​ថា មិន​ថា​វា​ជាការ​អប់រំ​ឬក៏​ការបញ្ឈប់​រោគរាតត្បាត ឬក៏​នៅក្នុង​អាកាស​ទេ គឺ​ច្បាស់​ជា​អាចមាន​សារ​ដ៏​ខ្លាំងក្លា​មួយ​លើកឡើងថា រដ្ឋការ​របស់លោក Trump នឹង​រៀបចំ​អ្វីៗ​គ្រប់យ៉ាង​ឱ្យ​ល្អ កម្ចាត់​ចោល​រាល់​របាំង​ច្បាប់​ទាំងឡាយ និង ដឹកនាំ​អាមេរិក​តាមរយៈ​គំនិត​ច្នៃប្រឌិត​ថ្មី​"​។​

​    ​លោក Gates បាន​និយាយថា កាលពីពេល​ថ្មីៗ​នេះ​គាត់​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក Trump ហើយ​បាន​ពិភាក្សា​អំពី​ឥទ្ធិពល​នៃ​គំនិត​ច្នៃប្រឌិត​ថ្មី​។ គាត់​បាន​និយាយថា "​ពិតណាស់ អាជីព​ទាំងមូល​របស់ខ្ញុំ​គឺ​ដើរ​តាម​គំនិត​ច្នៃប្រឌិត​ទាំងអស់នោះ​។ ហើយ​គាត់​ចាប់អារម្មណ៍​ក្នុងការ​ស្តាប់​រឿងនេះ​។ ហើយ​ខ្ញុំ​ប្រាកដថា នឹងមាន​ការសន្ទនា​បន្ថែមទៀត​"​។​

​    ​លោក Bill Gates បាន​និយាយថា នេះ​ជា​លើកដំបូង​ដែល​គាត់​បាន​និយាយ​ជាមួយ​លោក Trump បើទោះជា​គាត់​បាន​និយាយថា ពួកគេ​មាន​មិត្តភក្តិ​ដែល​ស្គាល់គ្នា​ទៅវិញទៅមក​ក្តី​៕

ប្រភព៖ បរទេស

1
adverise with khmeread