សមមុខណាស់! លួចម៉ូតូមិនបានហើយត្រូវគេវាយដេកទៀត

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ត្រូវប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី លួច​ម៉ូតូ​នៅ​ថ្ងៃទី១៣ ​ធ្នូ ​២០១៦ ម៉ោង​៧​យប់​នៅមុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​៣៦៩ ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សេង នី​ម ភេទប្រុស អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់​ម៉ូតូ​ឌុប ស្នាក់នៅ ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ​រស់ សុភ័ក្ត្រ ភេទប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៣B១៩ ផ្លូវ​១១០ សង្កាត់​ស្រះចក ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ម៉ូតូ​ម៉ាក​ហុងដា ​C125 សេរី​២០១៤ ពាក់​ស្លាក​លេខ ភ្នំពេញ ១CI-៦៧០៥ លេខ​តួ​-  លេខ ម៉ា​ស៊ី​ន ៩១១២៤១៦ នៅ​ចំណុចកើតហេតុ រួច​ចាក់​សោក​ម៉ូតូ​ត្រឹមត្រូវ។​

    ស្រាប់តែ​ជនសង្ស័យ​លួច ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញ ក៏​ត្រូវបាន​ជនរងគ្រោះ ឃើញ​ស្រែក​ចោរៗ នាំគ្នា​ដេញចាប់បាន ជនសង្ស័យ រួច​វាយ​របួសធ្ងន់ ទើបប្រគល់​ឱ្យ​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​។​

    បច្ចុប្បន្ន​ជនសង្ស័យ​នាំមក​ព្យាបាល​នៅ​មន្ទីរ ពេទ្យ​បង្អែក​ច្បារអំពៅ៕

Untitled 1
adverise with khmeread
Loading ad ...