មាន​ពាក្យ​ចចាមអារ៉ាម​ថា​ក្រុម​ចម្រៀង T-ARA និង​ក្រុម​ល្បីៗ​ជាច្រើន​ទៀត​អាច​នឹង​ដាច់​អាជីព​ ខណៈ​ក្រុមហ៊ុនមេ​របស់​ផលិតកម្ម​ពួកគេ​ប្រកាស​ឈប់​បន្ត​ជំនួញ​ក្នុង​វិស័យ​កម្សាន្ត​

    ​ថ្មីៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ក្រុមហ៊ុន MBK Group ដែលជា​ក្រុម​ហ៊ុម​មេ​របស់​ផលិតកម្ម MBK entertainment នឹង​ឈប់​បន្ត​ជំនួញ​ក្នុង​វិស័យ​កម្សាន្ត​របស់​ពួកគេ​ទៀតហើយ​។​

​    ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​របស់​ក្រុមហ៊ុន​សរសេរថា "​យើង​នឹង​ឈប់​ធ្វើ​ជំនួញ ដែល​បាន​ឈានទៅដល់​ចំណុច​សក្ដានុពល​របស់​វា ក្នុង​គោលបំណង​ដើម្បី​កែលម្អ​អាជីវកម្ម​ជារួម​របស់​យើង​។ ហើយ​យើង​នឹង​ផ្ដោតទៅលើ​ជំនួញ​ធំ​ដូចជា OLED និង​បណ្ដាក់ទុន​ថ្មី​លើ​ផលិតផល​គ្រឿងសំអាង​ជំនួស​វិញ​"​។​

​    ​មាន​ពាក្យ​ចចាមអារ៉ាម​ជាច្រើន​និយាយថា ការប្រកាស​នេះ​អាចជា​ទីបញ្ចប់​នៃ​ក្រុម​ចម្រៀង​ស្រី​ល្បី T-ARA និង DIA ខណៈដែល​ក្រុមហ៊ុន DAP Sound និង Maroo Entertainment ដែលជា​ជម្រក​សម្រាប់​សិល្បករ​សិល្បការិនី​ល្បី​ដូចជា Kim Jong Kook, Ha Seok Jin និង Seo Eun Chae ជាពិសេស Shannon ក៏​នឹងរង​ផលប៉ះពាល់​ដែរ​។​

​    ​យ៉ាងណាមិញ​បន្ទាប់ពី​មានការ​ផ្ទុះ​ពាក្យ​ចចាមអារ៉ាម​នេះ​ឡើង​ប្រធាន​ក្រុមហ៊ុន MBK Entertainment បាន​ចេញមក​បដិសេធ​ភ្លាមៗ​ថា ពួកគេ​គ្រាន់តែ​បិទ​អាជីវកម្ម​ដែល​មិនចាំបាច់​ប៉ុណ្ណោះ​៕

Img 63714 1600x900 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់