ផលិតកម្ម JYP ENtertainment លាតត្រដាង​ពី​ថ្លៃដើម​ក្នុងការ​បង្កើត​ក្រុម​ចម្រៀង TWICE និង​ចំណូល​ដែល​ក្រុម​នេះ​រកបាន ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ក្នុង​រយៈពេល​ត្រឹម ៤ ខែ​

    ​ក្រុម​តារាចម្រៀង​ស្រី TWICE បាន​ក្លាយជា​ក្រុម​ល្បី​យ៉ាង​រហ័ស​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដោយ​រកប្រាក់​ចំណូល​បាន​រាប់លាន​ក្នុង​មួយឆ្នាំៗ ប៉ុន្ដែ​វា​ក៏​អាស្រ័យ​លើ​ការវិនិយោគ​យ៉ាងច្រើន​ពី​ផលិតកម្ម JYP ENtertainment ដែរ​។​

​    ​លោក J.Y.Park ស្ថាបនិក​ផលិតកម្ម JYP Entertainment បាន​បណ្ដាក់ទុន​យ៉ាងខ្លាំង​ទៅលើ​ក្រុម TWICE ដើម្បីឱ្យ​ប្រាកដថា​ក្រុម​ចម្រៀង​មួយ​នេះ​នឹង​ល្បីល្បាញ​ដូច​សព្វថ្ងៃនេះ​។​

​    ​ខណៈដែល​ក្រុម​នេះ​ទើបតែ​ចាប់ផ្ដើម ក្រុមហ៊ុន JYP ចង់​ធានា​ជោគជ័យ​របស់​ក្រុម TWICE និង​បាន​បណ្ដាក់ទុន​ជា​លើកដំបូង​ក្នុងតម្លៃ ៥០០ លាន​វ៉ុ​ន (៤២៩.០០០ ដុល្លារ​)​។​

​    ​ការបណ្ដាក់ទុន​បាន​ចំណាយ​ភ្លាមៗ ហើយ​ក្រុម TWICE ទទួលបាន​កុងត្រា​ជាតា​រា​ម៉ូ​ដែល​ថត​ពាណិជ្ជកម្ម (CF Models) ជាមួយនឹង​ផលិតផល​ម៉ាក​ល្បីៗ ១០ ផ្សេងគ្នា​ត្រឹមតែ ៤៥ ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ការបណ្ដាក់ទុន​ជា​លើកដំបូង​។ ក្រុម​នេះ​រកបាន ១,៨ ពាន់​លាន​វ៉ុ​ន (១,៥៤ លាន​ដុល្លារ​) ដែលជា​ការបណ្ដាក់ទុន​ដ៏​ល្អ​បំផុត​របស់​ក្រុមហ៊ុន JYP​។​

​    ​បួន​ខែ បន្ទាប់ពី​ការបណ្ដាក់ទុន​របស់​ពួកគេ កុងត្រា​ថត​ពាណិជ្ជកម្ម​របស់​ក្រុម​នេះ​បាន​កើនឡើង ៣០០ លាន​វ៉ុ​ន (២៥៧.០០០ ដុល្លារ​)​។ នេះ​មានន័យថា​កុងត្រា​ក្រុមហ៊ុន ១០ របស់​ពួកគេ​នឹងមាន​តម្លៃ​យ៉ាងហោចណាស់ ៣ ពាន់​លាន​វ៉ុ​ន​(២,៥៨ លាន​ដុល្លារ​) វា​សឹងតែ​ទ្វេគុណ​ទៅហើយ​ទៅនឹង​កុងត្រា​ចាស់​។​

​    ​គ្រាន់តែ​សមាជិក​ក្រុម TWICE នាង Tzuyu ម្នាក់ឯង​រកបាន ១,៨៦ ពាន់​លាន​វ៉ុ​ន (១,៦ លាន​ដុល្លារ​) ទៅហើយ ចាប់តាំងពី​ការបណ្ដាក់ទុន​ជា​លើកដំបូង​មក​៕

via GIPHY

 

Twice
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...