ស្រវឹងស្រា​ដើរ​ឆ្លងថ្នល់​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​បុក​របួសធ្ងន់​ទាំងពីរ​

    កំពង់ចាម ៖​​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​នៅ​យប់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​២០​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ភូមិ​សេន​សុន​ជើង ឃុំ​ស្រ​ង៉ែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​​។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​កើតឡើង​រវាង​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ​គ្មានស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ​ស៊ុន វាសនា ភេទ​ប្រុស​អាយុ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំបក់​ថ្ម ឃុំ​សូរ​សែន្យ​ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បើកបរ​ពី​​លិច​មក​កើត​ ហើយ​បាន​បុក បុរស​ស្រវឹងស្រា​ម្នាក់​ដើរ​ឆ្លងថ្នល់​ឈ្មោះ ​សន ធី ភេទប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សេន​សុន​ជើង ឃុំស្រ​ង៉ែ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ​ដែល​ដើរ​ឆ្លងថ្នល់​ពី​ជើង​មក​ត្បូង​។​

    ប៉ូលិស​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាលឱ្យ​ អ្នកបើកបរ និង​អ្នកដើរ​ឆ្លងថ្នល់​របួស​ធ្ងន់​ទាំងពីរ​នាក់។​ ចំណែក​ម៉ូតូ​ខូចខាត​បន្តិចបន្តួច​។​ មូលហេតុ​បណ្តាលមកពី​អ្នកដើរ​ឆ្លងថ្នល់​ស្រវឹងស្រា​ខ្វះ​ការប្រុងប្រយ័ត្ន​៕

adverise with khmeread