adverise with khmeread 55555

សមត្ថកិច្ចឡោមព័ទ្ធឃ្លាំងស្តុកឈើឧកញ៉ាថៃ (មានវីដេអូ)

     ត្បូងឃ្មុំ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង​កម្លាំង​ប៉ូលិស​ស្រុក​អូររាំង​ឳ​បាន​សហការ​ចុះ​លោម​ព័ទ្ធ​ឃ្លាំង​ស្តុ​ប​ឈើ​មួយកន្លែង​របស់លោក​ឧក​ញ៉ា​ថៃ​ដែលមាន​ទីតាំង​ស្ថិតក្នុង ភូមិ​សុ​ក្រំ​ជ្រុំ  ឃុំ​គង​ជ័យ ស្រុក​អូររាំង​ឳ​ខេត្ត​ត្បូងឃ្មុំ  ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​ហៀ​ង  សុភ័ក្ក និង​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផងដែរ​។​

    កិច្ចប្រតិបត្តិការ​នេះ​ចាប់ផ្តើម​នៅវេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ មករា​ឆ្នាំ​២០១៦  ហើយ​គេ​សង្កេតឃើញថា​នៅក្នុង​ដី​ឡូ​តិ៍​ជាឃ្លាំង​របស់លោក​ឧកញ៉ា​ថៃ នៅពេល​សមត្ថកិច្ច​ចុះទៅ​ដល់ មិនឃើញ​មាន​មនុស្ស​នៅក្នុង​នោះទេ និយាយ​រួម​​គឺ​បាន​បិទទ្វារ​របង​ចោល​តែម្តង​។​

     បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ឡោមព័ទ្ធ​និង​ធ្វើការ​វាស់វែង​ចំនួន​ឈើ​៕​

 

adverise with khmeread

មតិយោបល់