samsung-banner
adverise with khmeread

រថយន្ត​ដឹក​ឥដ្ឋ​បើក​គេច​រថយន្ត​ដឹក​សិស្ស​បណ្តាលឱ្យ​ក្រឡាប់​របួសធ្ងន់​ស្រាល ​០២ ​នាក់

Untitled 1

    កណ្តាល ៖ រថយន្ត​ដឹក​ឥដ្ឋ​បើក​គេច​រថយន្ត​ដឹក​សិស្ស​បណ្តាលឱ្យ​ក្រឡាប់ សង្កត់​ម៉ូតូ​ចត​ស្ងៀម របួសធ្ងន់​ស្រាល ​០២ ​នាក់ និង​ខូចខាត​ម៉ូតូ​០១​ គ្រឿង​កើតហេតុ​ថ្ងៃទី​១៤ ​ធ្នូ​ ២០១៦ វេលា​ម៉ោង​៧​ និង​៣០​នាទី ព្រឹក​នៅ​ចំណុច​គល់ស្ពាន​ព្រែក​ក្ដាម​ត្រើយ​កើត ស្ថិតក្នុង​ភូមិ​ព្រែក​ក្ដាម​០១ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល។​

    ប៉ូលិស​ស្រុក​ពញាឮ​ បានឱ្យដឹងថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ដ​ម៉ាក ​Hyundai ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​3A-0524 និង​ម៉ូតូ​ម៉ាក​ Hona Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1T-2247​ បណ្ដាលឱ្យ​របួសធ្ងន់​ម្នាក់​(ស្រី) និង​របួសស្រាល​ម្នាក់ ​(ប្រុស) ម៉ូតូ​ខូច​ខាត​ ០១​ គ្រឿង និង​រថយន្ត ០១​គ្រឿង​។​

    ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះជួយ​ធ្វើ​អន្តរាគមន៍​ភ្លាមៗ និងសម្រួល​ចរាចរ​ណ៍នៅ​ទីនោះ៕

adverise with khmeread

មតិយោបល់