ខកខាន​ព្រះ​ចន្ទ​ធំ​មិន​ធ្លាប់មាន​កាលពី​ខែ​មុន​មែន​ទេ​? យប់​នេះ Supermoon នឹង​រះ​ជាថ្មី​ម្តងទៀត​

    ​ព្រះ​ចន្ទ​ពេញវង់​ដ៏​ធំ (Supermoon) ចុងក្រោយបង្អស់​នៃ​ឆ្នាំ ២០១៦ នឹង​បំភ្លឺ​ផ្ទៃមេឃ​នៅ​រាត្រី​នេះ​។ មនុស្ស​ជាច្រើន​បាន​រង់​ចាំមើល​ទស្សនីយភាព​ព្រះ​ចន្ទ​យក្ស​កាលពី​ខែ​វិ​ច្ឆ​កា ប៉ុន្ដែ​ត្រូវបាន​បាំង​ទៅដោយ​ពពក​ទៅវិញ​ជាពិសេស​ប្រទេស​អង់គ្លេស​និង​អូស្ត្រាលី​។​

​    ​ព្រះ​ចន្ទ​ពេញវង់​នឹង​រំលេច​ទំហំ​ធំ​ជាង​សព្វមួយដង ១៤ ភាគរយ និង​ភ្លឺ​ជាង​ព្រះ​ចន្ទ​រះ​រាល់ដង​នៅ​រាត្រី​នេះ ៣០ ភាគរយ​។​

​    ​ព្រះ​ចន្ទ​ពេញវង់​បែបនេះ​នឹងមិន​បង្ហាញខ្លួន​ម្ដងទៀត​ឡើយ រហូតដល់​ឧសភា ឆ្នាំ ២០១៧ ហើយ​នៅពេលនោះ​អាច​នឹង​តូច​ជាង​ព្រះ​ចន្ទ​ពេញវង់​ដែល​នឹង​រះ​នៅ​រាត្រី​នេះ​ទៀតផង​។​

​    ​ដោយឡែក​ព្រះ​ចន្ទ​យក្ស​ដែល​រះ​កាលពី​ខែវិច្ឆិកា​វិញ​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ហើយ​យើង​នឹង​បានឃើញ​វា​ម្ដងទៀត​នៅ​ឆ្នាំ ២០៣៤៕

3b575d0100000578 4028656 image a 75 1481636833233
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...