samsung-banner
adverise with khmeread

លោក Rodrigo Duterte ប្រាប់​ប្រជាជន​ហ្វីលីពីន​រស់នៅ​កម្ពុជា​ថា គាត់​មាន​ជំងឺ​ច្រើន​មុខ​

Cam photo duterte

    ​យោងតាម​ទូរទស្សន៍​ហ្វីលីពីន ABS-CBN បានឱ្យដឹងថា ប្រធានាធិបតី​លោក Rodrigo Duterte បាន​អះអាងថា​គាត់​មាន​ជំងឺ​ឈឺក្បាល​ប្រកាំង និង​ជំងឺ​ផ្សេងៗ​ទៀត​ជាច្រើន ប៉ុន្ដែ​ប្រធានាធិបតី​រូបនេះ​និយាយថា​មិនបាច់​បារម្ភ​ទេ​។ 

​    ​គាត់​បាន​និយាយ​ចំពោះមុខ​ប្រជាជន​ហ្វី​លី​ភី​ន​នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃ​អង្គារ ទី​១៣ ដោយ​ថា​រូបលោក​ឈឺក្បាល​ប្រកាំង និង​មាន​ជំងឺ​ផ្សេងៗ​ទៀត​។​

​    ​លោក​ក៏បាន​អះអាង​ផងដែរ​ថា​លោក​ឈឺក្បាល​ប្រកាំង​បែបនេះ​ដោយសារ​ការជក់បារី យ៉ាងណាមិញ​វា​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ព្រួយបារម្ភ​នោះឡើយ​។​

​    ​ដោយឡែក​ការ​ពី​ម្សិលមិញ​នេះ លោក Duterte និង Pacquiao បាន​មកដល់​ប្រទេស​កម្ពុជា និង​ទទួល​ការស្វាគមន៍​យ៉ាង​ក្រៃលែង​។ ហើយ​ក្រោយ​សំណេះសំណាល​ជាមួយនឹង​ប្រជាជន​ហ្វី​លី​ភី​ន​ក្នុង​កម្ពុជា​រួច​លោក​បាន​ទៅ​ស្នាក់នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា​ក្នុង​ទីក្រុង​ភ្នំពេញ​។​

​    ​ហើយ​នៅថ្ងៃនេះ​ផងដែរ​លោក Duterte និង Pacquiao កំពុង​ចូលគាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ក្នុង​ព្រះបរមរាជវាំង​។ រហូត​ដល់ពេល​រសៀល លោក Duterte នឹង​ចូលជួប​ពិភាក្សា​ការងារ​ជាមួយនឹង​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​វិមាន​សន្តិភាព​។​

​    ​បន្ទាប់ពីនោះ​លោក​នឹង​ចាក​ចេញពី​កម្ពុជា​នៅថ្ងៃនេះ ដើម្បី​បន្តដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី​ជា​បន្តទៀត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់