samsung-banner
adverise with khmeread

ចាប់​បុរស​ម្នាក់​និង​ស្រី​ម្នាក់​ជាមួយ​ថ្នាំញៀន ​២​ ​កញ្ចប់​

Unnamed %285%29

    កោះកុង ៖ កម្លាំង​ប៉ូលិស​ស្រុក​គី​រី​សាគរ​បង្ក្រាបបាន​ករណី​ជួញដូរ រក្សាទុក និង​ប្រើប្រាស់ នូវ​សារធាតុ​ញៀន ១ ករណី នៅ​ចំណុច​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ នាក់​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១១​ និង​៤៥នាទី​ព្រឹក។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.ឈ្មោះ ជូ សំណាង ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ នេសាទ ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង ២.ឈ្មោះ ផុន លៀប ភេទស្រី អាយុ ៣២ ​ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅ ភូមិ​ឃុំ​កើតហេតុ។​

    ដ​កហូត​វត្ថុតាង​បានរួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា មេ​តំ​ហ្វី​ត​តា​មីន (ice) ចំនួន ២ កញ្ចប់​តូច = ០,១៨ ក្រាម​និង​ឧបករណ៍​សម្រាប់​ជក់​មួយចំនួន។​

    បច្ចុប្បន្ន កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូងខេត្ត តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់