ឃាត់ខ្លួន​ជនជាតិ​យួន​ចំនួន ៣៩ ​នាក់ រស់នៅ​ខណ្ឌ​ច្បារអំពៅ​ខុសច្បាប់

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិសអន្តោប្រវេសន៍​នៃ​ក្រសួង​មា​ហា​ផ្ទៃ សហការ​ជាមួយ និង​កម្លាំង​ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​អំពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់នៅ​ និង​បំពេញការងារ​របស់​ជ​ន​បរទេស​នៅតាម​បណ្តា​ហាង​កាហ្វេ និង​ផ្ទះជួល​មួយចំនួន​ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​យួន​ប្រុស ស្រី ​ចំនួន៣៩​នាក់​ (​ស្រី ១៣ ​នាក់​) នៅ​ខណ្ឌ​ច្បារអំពៅ​។​

    ប្រតិបត្តិការ​នេះដែរ​ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៦ និង៣០​នាទី​ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅតាម​បណ្តា​ហាង​កាហ្វេ និង​ផ្ទះជួល​មួយចំនួន ដែលមាន​ទីតាំងនៅ​តា​បណ្តោយ​ផ្លូវ​៣៦៩ ភូមិ​អូ​អណ្តូង ក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​និតិ​វិធី​បាន​ប្រាប់​ឱ្យដឹងថា ដោយយោង​ទៅតាម​បទបញ្ជា​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើយ៉ាងណា​អនុវត្តន៍​ច្បាប់​អន្តោប្រវេសន៍​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នោះ​។​

    កម្លាំង​របស់លោក​តែងតែបាន​ចុះ​អនុវត្តន៍​ទៅតាម​បណ្តា​ខេត្ត​ក្រុង​ទូទាំងប្រទេស​ ដោយបាន​ធ្វើ​ឡើង​រាល់​ទីតាំង​ស្នាក់នៅ និង​បំពេញការងារ​របស់​ជ​ន​បរទេស​គ្រប់​សញ្ជាតិ​ទាំង​អស់ និង​តែងតែបាន​ធ្វើការ​ឃាត់ខ្លួន ​និង​បណ្តេញចេញ​ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ជា​បន្តបន្ទាប់​ផងដែរ​។​

    លោក​ក៏បាន​ប្រាប់​បន្តទៀតថា ជាក់ស្តែង​ក្នុងថ្ងៃនេះ​ដែរ​កម្លាំង​រប​ស់លោក​បានធ្វើ​ការសហកា​រ​ជាមួយ និង​កម្លាំង​ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​អំពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់នៅ ​និង​បំពេញការងារ​របស់​ជ​ន​បរទេស​នៅតាម​បណ្តា​ហាង​កាហ្វេ និង ផ្ទះជួល​មួយចំនួន​នៅក្នុង​សង្កាត់​ព្រែកប្រា ក្នុង​ខណ្ឌ​ច្បារអំពៅ​នេះ​។​

    ក្នុង​ប្រតិបត្តិការ​នេះដែរ កម្លាំង​របស់លោក​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​យួន​ប្រុស ស្រី​សរុប​ចំនួន ៣៩ ​នាក់​នាក់ ក្នុងនោះ​មាន​ស្រី ១៣ ​នាក់ ដែល​បាន​កំពុងតែ​លួច​ចូលមក​ស្នាក់នៅ និង​បំពេញការងារ​ដោយ​គ្មាន​លិខិតស្នាម​អ្វី​ទាំងអស់ និង​ពួកគេ​ក៏​ប្រឈម​ទៅនឹង​ការអនុវត្ត​ច្បាប់​ដោយ​រង់ចាំ​ធ្វើការ​បណ្តេញចេញ​ផងដែរ​។​

    ក្រោយពី​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់នៅ និង​បំពេញការងារ​របស់​ជ​ន​បរទេស​នេះដែរ ក្រុម​ជនជាតិ​យួន​ប្រុស ស្រី​ទាំង ៣៩ នាក់​ (​ស្រី​១៣​នាក់​) ត្រូវបានធ្វើ​ការឃាត់ខ្លួន​យកទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ដែលមាន​ទីតាំងនៅ​ទល់មុខ​និង​អាកាស​យា​នដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​រង់​ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​ជា​បន្តទៅទៀត​៕

adverise with khmeread