ចាប់​មនុស្ស​ ៣ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​បញ្ជូនទៅ​តុលាការ​

    ព្រះសីហនុ ​៖ លោក​វរៈសេនីយ៍ឯក​ ស៊ុន សុផាត ​ស្នងការរង​ប៉ូលិស​ខេត្ត​ព្រះសីហនុ ទទួល​ផែន​ប្រឆាំង​បទល្មើស បានឱ្យដឹងថា កាលពី​ថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០១៦​កន្លងទៅនេះ សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​អំពើ​ជួញដូរ​ថ្នាំញៀន​ជាក់ស្តែង​១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៣ ​នាក់ ហើយ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ។​

    លោក​បន្តថា ជនសង្ស័យ ១.ឈ្មោះ​ គី សុជាតិ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ, ២.​ឈ្មោះ​ មាស សីហា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​មុខរបរ ជាង​ជួសជុល​ម៉ូតូ និង​ទី​៣.ឈ្មោះ​ ខៀវ វាសនា ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ អ្នក​បោច​មាន់ អ្នក​ទាំង​៣ មាន​ទីលំនៅ ក្រុងព្រះសីហនុ​។​

    ករណីនេះ​សមត្ថកិច្ច​ចាប់​យកបាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន (​ស ថ្លា​) ​ចំនួន​៤​កញ្ចប់ ទម្ងន់​២,៨៩​ក្រាម  ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕​

Untitled 1
adverise with khmeread
Loading ad ...