ចាប់បាន​ចោរលួច​មាន់​ម្នាក់​ រួមនិងវត្ថុតាងកង់ ​០១​ គ្រឿង

    កណ្តាល ៖ ប៉ូលិស​ស្រុក​កៀនស្វាយ​បាន​ឃាត់​បុរស​ម្នាក់​ក្នុងករណី​លួច​មាន់​របស់​អ្នកស្រុក​ថ្ងៃទី​១៤​ ធ្នូ​ ២០១៦ វេ​លស​ម៉ោង​៧​ និង​២០​នាទី យប់​ចំណុច​ភូមិ​រាំង​ដេក​ ឃុំ​គគីរ​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ស្រី ថន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ កសិករ​។​

    ចំណែក​ជន​ល្មើ​ស​៖ ០១​នាក់​ឈ្មោះ មុជ ល​ក្ខ័ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​​ ជន​​ជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល មុខរបរ មិន​ពិតប្រាកដ​ឃាត់ខ្លួន​។ ​វត្ថុតាង​ចាប់យក មាន់​ឈ្មោល ​០១ ​ក្បាល​និង​កង់ ​០១​ គ្រឿង​ពណ៌​ទឹកប្រាក់​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​ពេលវេលា​ដូចខាងលើ ជនល្មើស​បាន​ជិះ​កង់​តាម​ផ្លូ​វ​លំ​ភូមិ រួច​ក៏ចូលទៅ​លួច​មាន់​ជនរងគ្រោះ​ ០១​ ក្បាល ជនរងគ្រោះ​ទាន់​បាន​ស្រែកឱ្យ​ប្រជាពលរដ្ឋ​ជួយ​ចាប់​ឃាត់ខ្លួន​ប្រគល់ ជូន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ  ដែល​កំពុង​ដើរល្បាត​នៅក្នុង​ភូមិសាស្ត្រ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចូលទៅ​លួច​មាន់​របស់​ជនរងគ្រោះ​ប្រាកដ​មែន និង​ធ្លាប់ធ្វើ​សកម្មភាព លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​០៤​លើក។ ​ចំណែក​ជនរងគ្រោះ​បាន​សំណូមពរ​ជនរងគ្រោះ​សុំ​មាន់​យកទៅ​ចិញ្ចឹម​វិញ។ ករណីនេះ​ផ្នែក​ជំនាញ​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕​

15537024 1213967215356818 2091063415 o
adverise with khmeread
Loading ad ...