Oscar គ្រោងនឹងចាកចេញពីក្លឹប Chelsea ទៅចូលរួមជាមួយក្លឹបចិន

          Oscar អាចនឹងក្លាយជា​កីឡាករ​​ Chelsea ​ទី​២​ដែល​ផ្ទេរទៅចិននៅក្នុងរយៈ​ពេល​១២​ខែចុងក្រោយ បន្ទាប់ពី​កីឡាករ Ramires ដែលបានទៅចូល​រួម​ជាមួយ​ក្រុម Jiangsu Suning របស់ចិនកាលពីខែ​មករា។

          អតីត​គ្រូបង្វឹកក្លឹប Chelsea លោក​ Andre Villas Boas បាន​ដាក់​សំណើ​សុំ​ផ្ទេរ​កីឡាករវ័យ​២៥​ឆ្នាំរូបនេះ​ បន្ទាប់ពី​បាន​ដឹងថា កីឡាករ​រូបនេះ​មិន​បាន​ទទួល​កៅអី​ក្នុង​ក្រុម​ជម្រើសដំបូង​ទេ ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte​។​Oscar មិន​ដែលបាន​ចូល​លេងសោះចាប់តាំងពី​ប្រកួត​ចាញ់​ក្រុម​លីវើភូល​២-១ កាលពីថ្ងៃទី​១៦​ខែកញ្ញាកន្លងមក។

          ខ្សែបម្រើរបស់ក្លឹប​​ Chelsea រូបនេះអាចនឹង​ផ្ទេរ​ទៅ​កាន់ក្លឹបនៅ​ក្រប​ខណ្ឌ Chinese Super League ក្នុង​តម្លៃ​៦០​លានផោន។​ ក្រុមដែលកំពុង​នាំមុខ​គេក្នុង​ក្របខណ្ឌ PLនេះបាន​ត្រៀម​ខ្លួន​បំបែក​ឯតទគ្គ​កម្ម​និងបាន​ត្រៀម​ខ្លួន​ទទួល​យក​ប្រាក់យ៉ាង​ច្រើនសន្ធឹកសន្ធាប់ បន្ទាប់ពី​ទទួល​សំណើ​​ពី​ក្លឹប Shanghai SiPG ។​

          Chelsea ជឿថា សំណើ​នេះ​ល្អ​ពេក​ពិបាក​នឹង​បដិសេធ​៕

adverise with khmeread