គួរឱ្យ​អាសូរ​ជួស​! ម្តា​យមក​ទទួលពានរ​ង្វាន់ ជំនួស​ឱ្យ​កូនប្រុស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដឹក​ក្រុម Chapecoense

​    ​អ្នកចាំទី​ក្រុមបាល់ទាត់ Chapecoense កីឡាករ Danilo ដែល​បាន​ស្លាប់​ក្នុងចំណោម​មនុស្ស​ចំនួន ៧១ នាក់​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​កាលពី​ខែ​មុន បាន​ជាប់​ជា​កីឡាករ​សំណព្វចិត្ត​ក្នុង​ដួងចិត្ត​អ្នកគាំទ្រ​ប្រចាំឆ្នាំ​របស់​ប្រទេស​ប្រេ​ស៊ី​ល​។​

​    ​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ ដែលមាន​វ័យ ៣១ ឆ្នាំ​នៅពេល​គាត់​ស្លាប់ បានរួម​ចំណែក​ដ៏​ធំ​នៅក្នុង​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​ក្លឹប មុននឹង​ជីវិត​របស់គាត់​ត្រូវបាន​បញ្ចប់​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​។​

​    ​គាត់​ទទួលបាន​ការបោះឆ្នោត​ពី​សាធារណៈ​ចំនួន ៤៨ ភាគរយ​ដែល​នឹង​អនុញ្ញាតឱ្យ​គាត់​ឈ្នះ​ពានរង្វាន់​នេះ​។​

​    ​Danilo បាន​ជួយសង្គ្រោះ​បាល់​ដ៏​គ្រោះថ្នាក់​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Copa Sudamericano ដោយ​ជួយ​ក្លឹប​មួយ​នេះ​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ធំ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​។​

​    ​ប៉ុន្តែ​យន្តហោះ​របស់​ពួកគេ​បាន​ធ្លាក់​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​នៅពេល​ធ្វើដំណើរ​ដើម្បី​ប្រកួត​ជាមួយ​ក្រុម Atletico Nacional នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដោយបាន​ស្លាប់​មនុស្ស​សឹង​ទាំងអស់​នៅលើ​យន្តហោះ រួមបញ្ចូល​ក្រុម​កីឡាករ បុគ្គលិក និង​អ្នកកាសែត​ជាប់ទាក់ទង​នឹង​ក្លឹប Chapecoense ជាមួយ​កីឡា​រកតែ​បីនាក់​ប៉ុណ្ណោះ​នៅសល់​ជីវិត​។​

​    ​ពានរង្វាន់​របស់ Danilo ដែល​ត្រូវ​បានប្រគល់​ក្រោយ​គាត់​ស្លាប់ ត្រូវបាន​ទទួល​ដោយ​ម្តាយ​របស់គាត់​គឺ​លោកស្រី Ilaides Padilha ដែល​បាន​អរគុណ​ប្រិយមិត្ត​ចំពោះ​ការគាំទ្រ​របស់​កូន​គាត់​។​

​    ​ខ្សែប្រយុទ្ធ​ថ្មី​របស់​ក្រុម Manchester City កីឡាករ Gabriel Jesus ក៏បានផ្តល់​កិត្តិយស​ក្នុង​ពិធី​ប្រគល់​រង្វាន់​ផងដែរ ដោយ​រូបគេ​បានឈ្នះ​ពានរង្វាន់​កីឡាករ​លេង​ល្អ​ប្រចាំ​រដូវ​កាល​បន្ទាប់ពី​ជួយ Palmeiras លើក​ពាន​លី​ក​៕

ប្រភព៖ បរទេស

0
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...