adverise with khmeread 1

លិខិត​មិត្ត​អ្នកអាន ៖"​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី​គ្រុប​កំពុង​កាក់កប​ក្នុងរ​បរកាប់​ឈើ​លក់​"

     ពី​ខេត្តកំពង់ធំ ៖ ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី​គ្រុប គឺជា​ក្រុមហ៊ុន​មួយ សុំ​ដី​សម្បទាន​សេដ្ឋកិច្ច សម្រាប់​ដាំ​ដំណាំ​កៅស៊ូ តែ​ក្រោយពី​បាន​ដី រាប់ម៉ឺន​ហិកតា ពី​សំណាក់​រាជរដ្ឋាភិបាល​ក្រុមហ៊ុន​នេះ​បាន​ដាំ​កៅស៊ូ បាំង​មុខ​ត្រឹមតែ​ជាង​៥០០​ហិកតា​ប៉ុណ្ណោះ​។

   ក្រៅពីនោះ ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី​គ្រុប បានធ្វើ​អាជីវកម្ម​ឈើ​ទាំង​ស្រុង ដោយមាន​រោងចក្រ​អារ​ជ្រៀក​ឈើ​ចំនួន ២​កន្លែង ស្ថិតនៅក្នុង​ក្រុមហ៊ុន ក្នុង​មួយថ្ងៃ​មាន​រថយន្ត​យី​ឌុប មិនតិចពី​១០​គ្រឿង ដែល​បាន​ចូលទៅ​ដឹកឈើ ក្នុង​ក្រុមហ៊ុន ហើយ​សកម្មភាព​របស់​ក្រុមហ៊ុន ឈប់​រវល់​នឹង​ការដាំដុះ​កៅស៊ូ​ទៀតហើយ ។​

    បែរជា​ក្រុ​ម​ហ៊ុន ចាប់​អាជីព ដឹកឈើ​ពី​ព្រៃ​ឡង់ យកមក​អារ​ជ្រៀក​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ក្រោមរូបភាព ក្រុ​ម​ហ៊ុន​សម្បទាន​សេដ្ឋកិច្ច ទីតាំង​ក្រុមហ៊ុន ស្ថិតនៅ​ឃុំ​ង​ន ស្រុកសណ្តាន់ ខេត្តកំពង់ធំ  ។​

    សម្រាប់​មនុស្ស​ចម្លែក ត្រូវបាន​ហាមឃាត់​រារាំង​និង​ហាម​មិន​ឲ្យ​ចូល​ព្រៃ​។​តែបើ​ករណី​ថត​បាន គឺមាន​តែ​ជិះ​ម៉ូតូ​តាម​ក្រោយ​សមត្ថកិច្ច​ដោយ​លួច​ដាក់​កាមេរ៉ា​។​

    ពុំទាន់​មានប្រតិកម្ម​ណាមួយ​ពី​ក្រុមហ៊ុន​អាន​ម៉ា​រ៉ា​ឌី​គ្រុប​នៅឡើយ​រហូតមក​ដល់ពេលនេះ ៕​

adverise with khmeread

មតិយោបល់