រឿង​ភាគ​កូរ៉េ​ថ្មី “Goblin” ទើប​ចេញ​មួយ​ភាគ​វ៉ា​ដាច់​រឿង “Descendants of the Sun” ហួស​ជើងមេឃ​

    ​រឿង Goblin របស់​ទូរទស្សន៍ tvN កំពុង​ធ្វើឱ្យរញ្ជួយ​ពេញ​កញ្ចក់​ទូរទស្សន៍​ប្រទេស​កូរ៉េ​ដោយ​បំបែក​កំណត់ត្រា និង​វា​ដាច់​រឿង Descendants of the Sun និង The Legend of the Blue Sea របស់​ទូរទស្សន៍ KBS​។​

​    ​តួឯក​ក្នុង​រឿង Goblin នេះ​គឺ​លោក Gong Yoo និង​នាង Kim Go Eun ហើយ​សាច់រឿង​នៃ​រឿងនេះ Goblin មួយ​ស្វែងរក​កូនក្រមុំ Goblin ដើម្បី​ដោះ​បណ្ដាសារ​របស់​ពួកគេ​។​

​    ​ត្រឹមតែ​សប្ដាហ៍​ដំបូង​នៃ​ការចាក់ផ្សាយ​រឿងនេះ​កាល​ថ្ងៃទី ២ ខែធ្នូ មាន​អ្នក​សម្រុក​មើល​រឿង​ទូរទស្សន៍​នេះ​គិត​ជា​ពិន្ទុ ១២.៥០០ ពិន្ទុ​ក្នុង​តារាង​ប្រៀបធៀប​ប្រជាប្រិយភាព​ភាពយន្ត​។ តួលេខ​នេះ​ស្មើនឹង​តួលេខ​រឿង Descendants of the Sun ប្រាំ​សប្ដាហ៍​ដំបូង​បូក​ចូលគ្នា ហើយ​នៅ​សប្ដាហ៍​ទី ២ រឿងនេះ​បាន​ឡើង​គុណ​ទ្វេដង​នៃ​ចំនួន​អ្នកមើល​ស៊ីដាច់ Descendants of the Sun តែម្ដង​៕

 

Goblin descendants of the sun
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...