នារីក្លាហាន​ដា​ណឺ​ម៉ា​សុខចិត្ត​បោះបង់​ការសិក្សា​ដើម្បី​កាន់​អាវុធ​ប្រយុទ្ធប្រឆាំង​ពួក ISIS ឥឡូវ​ប្រឈម​ជាប់គុក ៦ ខែ

    ​ស្ត្រី​ជនជាតិ​ដា​ណា​ម៉ាក​ម្នាក់​បោះបង់​ការសិក្សា​នៅ​សាកលវិទ្យាល័យ ដើម្បី​ធ្វើជា​អ្នកស្ម័គ្រចិត្ត​ចុះចូល​ជាមួយនឹង​ពួក​ភេរ​វករ ISIS នៅ​មជ្ឈិមបូព៌ា​អាច​នឹង​ជាប់គុក ៦ ខែ​ឡើង​សម្រាប់​ការធ្វើដំណើរ​ខុសច្បាប់​។​

​    ​នាង Joanna Palani វ័យ ២៣ ឆ្នាំ ជាប់​ក្នុង​ដីកាចាប់ខ្លួន​ក្នុង​ខែកញ្ញា ២០១៥ បន្ទាប់ពី​នាង​ត្រឡប់​មកពី​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អំបូរ​ឃឺ​ត​ដែល​ដឹកនាំ​ដោយ​ទ័ព​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក ក្នុង​មាន​ទាំង​ទ័ព​ដា​ណា​ម៉ាក ក្នុង​ស៊ី​រី និង​អ៊ឺ​រ៉ា​ក់​ផងដែរ​។​

​    ​មេធាវី​របស់​នាង Erbil Kaya បាន​ប្រាប់​ទៅ​កាសែត Berlingske ថា កូនក្ដី​របស់គាត់​សារភាពថា​បាន​ល្មើស​ការហាមឃាត់​ធ្វើដំណើរ​មួយឆ្នាំ​ដោយ​អាជ្ញាធរ​ដា​ណា​ម៉ាក​មែន​។​

​    ​គាត់​បាន​បញ្ជាក់ថា Palani បានធ្វើ​ដំណើរ​ទៅ​ទីក្រុង Doha កាលពី​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៦ ប៉ុន្ដែ​មិន​ច្បាស់​ថា​នាង​ធ្វើដំណើរ​តទៅ​ប្រទេស​កាតា​ទៀត​ឬ​យ៉ាងណាទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត