អ្នកដំណើរ​លើ​យន្តហោះ​វៀតណាម​ភ្នែក​នៅ​ក​ញ្ជឹ​ងក ខណៈ​យន្តហោះ​ប៉ុនប៉ង​ចុះចត​មិនបាន​សម្រេច​ច្រើនដង​នៅ​ខេត្ត Khanh Hoa

    ​អ្នកដំណើរ​នៅលើ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដែល​ធ្វើដំណើរ​ទៅ​ខេត្ត Khanh Hoa បាន​ភ័យ​ស្ទើរ​លស់​ព្រលឹង​ខណៈ​យន្តហោះ​មិនអាច​ចុះចត​បាន​ដោយសារ​អាកាសធាតុ​អាប់អួរ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។​

​    ​ទោះយ៉ាងណា ជើងហោះហើរ VN1344 បាន​វិលត្រឡប់​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ Tan Son Nhat ក្នុង​រដ្ឋធានី​ហាណូយ​វិញ ខណៈ​ពី​ឡុ​ត​មិនអាច​ចុះចត​យន្តហោះ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Cam Ranh ក្នុង​ខេត្ត Khanh Hoa ចំពេល​អាកាសធាតុ​ចុះ​អ័ព្ទ​ខ្លាំង​។​

​    ​យោងតាម​អ្នកដំណើរ​ម្នាក់​បានឱ្យដឹងថា យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍​ខាងលើ​បាន​ហោះ​ឆ្វែល​លើ​តារាង​យន្តហោះ Cam Ranh អស់ ១៥ ទៅ ២០ នាទី​មុននឹង​ពី​ឡុ​ត​បរាជ័យ​ក្នុងការ​ប៉ុនប៉ង​ចុះចត​ជាច្រើនលើក​។​

​    ​បន្ទាប់​ពីមួយ​ម៉ោង​កន្លះ​ក្រោយមក កា​ពី​តែ​ន​បាន​ជូនដំណឹង​ដល់​អ្នកដំណើរ​របស់គាត់​ថា យន្តហោះ​នឹង​ត្រឡប់​ទៅ Tan Son Nhat ដោយសារ​អាកាសធាតុ​មិន​អំណោយផល​។​

​    ​ខណៈ​អ្នកដំណើរ​ត្រូវបាន​ស្នើឱ្យ​រង់ចាំ​រហូត​ទាល់តែ​អាច​ត្រឡប់​ទៅ Cam Ranh ដូច​ការគ្រោងទុក អ្នកដំណើរ​ជាច្រើន​បានសម្រេច​ចិត្ត​លុបចោល​ដំណើរ​របស់​ពួកគេ​ដោយសារ​ការភ័យខ្លាច​និង​អស់កម្លាំង​៕

ប្រភព៖ បរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់