ជួប​ជាមួយ​ជើង​ខ្លាំង​បំបែក​ឯតទគ្គ​កម្ម​ដោះស្រាយ​ល្បែង "​រូ​ប៊ិក​ខ្យូ​ប​" ប្រើពេល​មិន​ដល់ ៥ វិនាទី​

    ​សិស្សសាលា​ម្នាក់​ត្រៀមខ្លួន​ទៅ​បិទ​កំណត់ត្រា​ពិភពលោក​របស់​ជើងឯក​មុន លើ​ល្បែង​រូ​ប៊ិក​ខ្យូ​ប (Rubik's Cube)​។​

​    ​ក្នុង​វីដេអូ​ថត​នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃ​អាទិ​ត្រ បង្ហាញ​ពី Feliks Zemdegs វ័យ ២០ ឆ្នាំ​បាន​ដោះស្រាយ​គូប​ល្បីល្បាញ​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ ត្រឹមតែ ៤,៧៣ វិនាទី​ប៉ុណ្ណោះ​។​

​    ​ម្ចាស់​កំណត់ត្រា​ជើងឯក​មុន​លោក Mats Valk វ័យ ២០ ឆ្នាំ ក៏បាន​នៅក្បែរ​លោក Zemdegs ដែរ ខណៈដែល​គាត់​អង្គុយ​មើល Zemdegs បំបែក​កំណត់ត្រា​ចាស់​របស់គាត់​។​

​    ​Zemdegs គឺជា​សិស្ស​ផ្នែក​ពាណិជ្ជកម្ម​ម្នាក់​នៅ​សាកលវិទ្យាល័យ Melbourne ពិនិត្យមើល Rubik's Cube ១០ វិនាទី​សិន​ទើប​គាត់​ចាប់ផ្ដើម​បង្វិល​៕

 

3b574e3100000578 4029128 image a 64 1481641396892 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់