លោកយាយ​អាយុ ៧០​​ ឆ្នាំ​ស្លាប់ និង​០៤​នាក់​ទៀត​បាន​ជួយសង្គ្រោះ​ដោយសារ​ពុល​ផ្អកត្រីប្រៃ នៅ​ស្រុក​ប្រាសាទបាគង

    សៀមរាប ៖ សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង បានឱ្យដឹងថា ពលរដ្ឋ​ប្រុស​ស្រី ៥​ នាក់ មាន​អាកា​រៈ ក្អួតចង្អោរ និង​ទន់ដៃទន់ជើង សង្ស័យ​ពុល​ផ្អកត្រីប្រៃ និង​បន្លែ ក្នុងនោះ​បណ្តាលឱ្យ​លោកយាយ​ម្នាក់​អាយុ​ ៧០ ​ឆ្នាំ​បាន​ស្លាប់ និង​មនុស្ស​ប្រុស​ស្រី ចំនួន ៤​ នាក់​ទៀត​បាន​ជួយសង្គ្រោះទាន់ពេលវេលា នៅ​មន្ទីរពេទ្យ។

    ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧ ​និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦ នៅក្នុង​ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង  ខេត្តសៀមរាប។​

    ប៉ូលិស​ស្រុក ប្រាសាទបាគង បានឱ្យដឹង​នៅ ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ថា ករណី​ពុល ផ្អកត្រីប្រៃ បណ្តាលឱ្យ​លោកយាយ​ម្នាក់ បាន​ស្លាប់ និង​មនុស្ស ៤​នាក់​ទៀត មាន​អាកា​រៈ​ក្អួតចង្អោរ និង​ទន់ដៃទន់ជើង ហើយ​ត្រូវបាន​អ្នកជិតខាង និង​ប៉ូលិស​មូលដ្ឋាន បញ្ជូនទៅ​ស​ង្គោះ មន្ទីរពេទ្យ បង្អែក ខេត្តសៀមរាប​។ លោកយាយ​ដែល​ស្លាប់ ឈ្មោះ គង់ ផ្ល​យ អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ៕

Unnamed %282%29
adverise with khmeread