ក្រឡាប់​រថយន្ត​ដឹក​ទឹក​កលើ​ស្ពាន​កោះកុង​ សំណាងមិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស

    កោះកុង ៖ រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​បាន​ក្រឡាប់​នៅ​ចំណុចកណ្តាល​ស្ពាន​កោះកុង នៅក្នុង​ភូមិ​នាង​កុក ឃុំ​ប៉ាក​ខ្លង ស្រុក​មណ្ឌលសីមា នា ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ វេលា​ម៉ោង​៩​ និង​២០​នាទី​ព្រឹក​សំណាងល្អ​ពុំមាន​អ្នករងរបួស​ទេ។​

    បើតាម​សមត្ថកិច្ច​ឱ្យដឹងថា រថយន្ត​ខាងលើ​ដឹក​ទឹកកក​ចេញពី​ក្រុង​ខេមរភូមិន្ទ​ឆ្ពោះទៅ​ចែកចាយ​ទឹកកក​នៅ​ស្រុក​មណ្ឌលសីមា។ ​លុះដល់​ចំណុចកើតហេតុ រថយន្ត​បាន​ដាច់​ជើង​ក្រោម​បណ្តាល​ឱ្យ​ក្រឡាប់​តែម្តង ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ។​

    អ្នកបើកបរ​រថយន្ត​ឈ្មោះ លិ ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​៣ ​សង្កាត់​ស្មាច់មានជ័យ​ ខេត្តកោះកុង​៕

Unnamed %283%29
adverise with khmeread