អ្នក​នៅរស់​ពី​ការធ្លាក់​យន្តហោះ​ដឹក​ក្រុម Chapecoense ទីបំផុត​វិលត្រឡប់​ទៅ​ប្រេ​ស៊ី​ល​វិញ ខណៈ​ខ្សែការពារ Neto ត្រូវគេ​ប្រាប់ឱ្យដឹង​អំពី​រឿង​ហេតុដែល​បានកើត​ឡើង

    ​កីឡាករ​ក្លឹប Chapecoense ពីរ​នាក់​ដែល​រួច​រស់​ជីវិត​ក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នៅ​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ខែ​មុន បាន​ត្រឡប់មក​ស្រុកកំណើត​ប្រទេស​ប្រេ​ស៊ី​ល​ខ្លួន​វិញ​ហើយ​កាលពី​ថ្ងៃ​អង្គារ (​ថ្ងៃ​ពុធ​ស្រុក​ខ្មែរ​)​។​

​    ​ក្រុមគ្រូពេទ្យ​និយាយថា អ្នកចាំទី Jackson Follmann មាន​សុខ​ភាពល្អ​គ្រាន់បើ​វិញ​ហើយ​ដើម្បី​ឆ្លងកាត់​ការវះកាត់​នៅ​ខ្នង​របស់គាត់​នៅពេល​គាត់​ត្រឡប់មក​ទីក្រុង Sao Paulo វិញ​។​

​    ​Follman ដែលជា​អ្នក​រួច​ផុតពី​គ្រោះថ្នាក់​ម្នាក់​ក្នុងចំណោម ៦ នាក់​ពី​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ដែល​បានសម្លាប់​ជីវិត​មនុស្ស​ចំនួន ៧១ នាក់ ដោយ​រួមបញ្ចូល​ទាំង​កីឡាករ​បាល់ទាត់​ចំនួន ១៩ នាក់ ត្រូវបាន​កាត់​ជើង​ខាងស្តាំ​របស់គាត់​ចោល​ក្នុង​ទីក្រុង Medellin ប្រទេស​កូ​ឡុំ​ប៊ី​បន្ទាប់ពី​គ្រោះថ្នាក់​កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា​កន្លងទៅ​។​

​    ​ខ្សែការពារ Alan Ruschel និង​អ្នកកាសែត​លោក Henzel returned ក៏បាន​ត្រឡប់​ទៅ​ទីក្រុង Chapeco វិញ​ហើយ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​។​

​    ​អ្នក​រួច​ផុតពី​គ្រោះថ្នាក់​ម្នាក់ទៀត​គឺ​ខ្សែការពារ​ក្លឹប Chapecoense កីឡាករ Neto កំពុងស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ​បន្ទាប់ពី​បាន​ងើប​ពី​សន្លប់​កាលពី​ចុង​សប្តាហ៍​មុន​។​

​    ​Neto បានដឹងខ្លួន​វិញ​ដោយ​គ្មាន​ការចងចាំ​អំពី​ឧ​ប​ទ្ទេវ​ហេតុ​ទាំងអស់ ហើយ​ក្រុមគ្រូពេទ្យ​បាន​បដិសេធ​ប្រាប់​ពី​គ្រោះថ្នាក់​រហូត​ទាល់តែ​គាត់​អាច​ទប់​អារម្មណ៍​រន្ធត់​បាន​។​

​    ​ទោះយ៉ាងណា លោក​វេជ្ជបណ្ឌិត Carlos Mendonca បាន​និយាយថា "​យើង (​ជាមួយ​ចិត្តវិទូ​ម្នាក់​) បាន​សន្ទនា​ជាមួយ Neto ហើយ​យើង​បាន​និយាយ​អំពី​ឧបទ្ទវហេតុ​នោះ​"​។ គាត់​បាន​បន្តថា "​នៅ​គ្រា​ដំបូង គាត់​មាន​អារម្មណ៍​ក្តុកក្តួល​ខ្លាំង ព្រោះ​គាត់​មិន​បានដឹង​រឿងនេះ​សោះ ប៉ុន្តែ​គាត់​រឹងប៉ឹង និង​យល់​ពី​រឿងនេះ​"​។​

​    ​លោកគ្រូ​ពេទ្យ​បាន​និយាយថា Neto បានឃើញ​យន្តហោះ​នឹង​ធ្លាក់​នៅក្នុង​សុបិន​របស់គាត់ មួយ​យប់​មុន​ថ្ងៃកើតហេតុ ហើយ​គាត់​បាន​បារម្ភ​អំពី​ការធ្វើដំណើរ​នោះ​។ មានការ​រាយការណ៍​ថា កីឡាករ​រូបនេះ​បាន​អាន​គម្ពីរ​មុនពេល​យន្តហោះ​ធ្លាក់​៕

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...