អ្នក​នៅ​ពីក្រោយ​ជោគជ័យ​របស់​ត្រាំ​គឺ​ក្រុមយុវជន​ម៉ា​សេ​ដូ​នី​! ពួកគេ​លក់​ដំណឹង​ក្លែងក្លាយ កើប​លុយ​ពី​ពាណិជ្ជកម្ម​រាប់ម៉ឺន​ដុល្លារ​

    ​យោងតាម​របាយការណ៍​ពី​សារព័ត៌មាន NBC News កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បានឱ្យដឹងថា យុវជន​ម៉ា​សេ​ដូ​នី​ម្នាក់​កំពុង​អះអាងថា បា​នរក​ចំណូល​យ៉ាងតិចណាស់ ៦០.០០០ ដុល្លារ​ដោយ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​នា ៦ ខែ​ចុង​ក្រោយនេះ ដែល​ភាគច្រើន​គឺ​ដើម្បី​ទាក់ទាញ​ក្រុម​អ្នកគាំទ្រ​លោក Donald Trump​។​

​    ​យុវជន​វ័យ ១៧ ឆ្នាំ​រូបនោះ​បាន​ប្រាប់ NBC ថា គាត់​គ្រាន់តែ​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​មនុស្ស​ជាង ៣០០ នាក់​មកពី​កូន​ទីក្រុង Veles ប្រទេស​ម៉ា​សេ​ដូ​នី​ដែល​បាន​រកប្រាក់​ចំណូល​តាម​រយៈ​ពាណិជ្ជកម្ម​អំឡុង​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​អាមេរិក ដោយ​ចុះផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​លើ​វេ​ប​សាយ​របស់​ពួកគេ​។​

​    ​កាលពី​ខែ​មុន វេ​ប​សាយ Buzzfeed News បាន​រាយការណ៍​ថា វេ​ប​សាយ​នយោបាយ​អាមេរិក​យ៉ាងតិច ១០០ គឺមាន​ប្រភព​ចេញពី​ទីក្រុង Veles ភាគច្រើន​ជា​ព័ត៌មាន​បំផ្លើស និង កុហក​ទាំងស្រុង​។​

​    ​Dimitri ដែល​សុំ NBC មិនឱ្យ​ចុះផ្សាយ​ឈ្មោះ​ពិត​របស់ខ្លួន​បាន​និយាយថា "​បើ​អ្នក​ឃើញថា​មនុស្ស​ចូលចិត្ត​អ្វី​ហើយ​នោះ អ្នក​គ្រាន់តែ​ឱ្យ​របស់​នោះ​ទៅ​ពួកគេ​ទៅ​គឺ​ចប់​។ អ្នកឃើញ​ពួកគេ​ចូលចិត្ត​ទឹក ឱ្យ​ទឹក ពួកគេ​ចិត្ត​ចិត្ត​ស្រា ឱ្យ​ស្រា​។ វា​សាមញ្ញ​បែប​នេះឯង​"​។​

​    ​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ព័ត៌មាន​ក្លែងក្លាយ​បាន​បង្កើត​ការបញ្ចេញមតិ​ស្អប់ខ្ពើម និង​ការ​បៀតបៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដ៏​គឃ្លើន​ដោយ​ប្រឆាំងនឹង​បុគ្គល​ដែល​ត្រូវបាន​ចុះផ្សាយ​ក្នុង​អត្ថបទ​ទាំងនោះ​។​

​    ​Dimitri បាន​អះអាងថា គាត់​បាន​ចុះផ្សាយ​អត្ថបទ​មិន​ពិត​បែប​ប្រឆាំងនឹង​លោកស្រី Clinton​។​

​    ​រូបគេ​បាន​និយាយថា "​ភាគច្រើន​ខ្ញុំ​បាន​សរសេរ​អំពី​អ៊ីមែល​របស់គាត់​ដែល​ក្នុងនោះ​មាន​អ៊ីមែល​រឿងអាស្រូវ​របស់គាត់ សោកនាដកម្ម​នៅ​បេន​ហ្គា​ហ្ស៊ី និង​ជំងឺ ដែល​គាត់​មាន​។ គ្មានអ្វី​ដែល​អាច​បំបាក់​ក្រុម​អ្នកគាំទ្រ​លោក Trump បានឡើយ ពេល​និយាយ​ដល់​ការ​បំប៉ោង​រឿង​តាម​បណ្តាញ​សង្គម​"​។​

​    ​កាលពីពេល​ថ្មីៗ​នេះ ស្ថាបនិក​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​រង​ការរិះគន់​ចំពោះ​តួនាទី​របស់​ក្រុមហ៊ុន​គាត់​ក្នុងការ​បង្ក្រាប​លើ​ការ​រាលដាល​នៃ​ប្រភេទ​ព័ត៌មាន​បែបនេះ​។ 

​    ​របាយការណ៍​របស់ Buzzfeed News មួយទៀត​បាន​រកឃើញ​ថា ព័ត៌មាន​ក្លែងក្លាយ​មាន​ឥទ្ធិពល​ជាង​ព័ត៌មាន​ពិតប្រាកដ​នៅលើ Facebook ដោយ​នាំឱ្យ​មនុស្ស​មួយចំនួន​ឆ្ងល់​ថា​តើ​ផលប៉ះពាល់​អ្វីខ្លះ​ដែល​អត្ថបទ​បែបនេះ​បាន​ជះ​មកលើ​អ្នកបោះឆ្នោត​អាមេរិក​។​

​    ​ប៉ុន្តែ Dimitri មិនដែល​ខ្វល់​ពី​ឥទ្ធិពល ដែល​គាត់ និង អ្នក​ផលិត​ព័ត៌មាន​បោកប្រាស់​ផ្សេងទៀត​មាន​លើ​លទ្ធផល​បោះឆ្នោត​អាមេរិក​នោះឡើយ​។​

​    ​គាត់​បាន​ប្រាប់ NBC ថា "​ខ្ញុំ​មិនបាន​បង្ខំ​នរណាម្នាក់​ឱ្យ​ប្រគល់​លុយ​មក​ខ្ញុំ​ឡើយ​។ មនុស្ស​ខ្លះ​លក់​បារី លក់​គ្រឿង​ស្រវឹង ហើយ​វា​មិន​ខុសច្បាប់ ចុះ​ហេតុ​អី​បានជា​ជំនួញ​របស់ខ្ញុំ​ខុសច្បាប់​? ប្រសិនបើ​អ្នកលក់​បារី បារី​សម្លាប់​មនុស្ស​។ ប៉ុន្តែ​ខ្ញុំ​លក់​ព័ត៌មាន​ក្លែងក្លាយ មិនបាន​សម្លាប់​នរណា​ម្នាក់​ផង​"៕

ប្រភព៖ឞរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត