តាមដំណឹងលេចឭ ក្លឹប AC Milan បាននាំខ្លួនកីឡាករ Yusupha Yaffa ទៅកាន់តុលាការព្រោះកីឡាករវ័យ ១៩ ឆ្នាំរូបនេះ តាមពិតមានអាយុ ២៨ ឆ្នាំ។
កីឡាករ Yaffa ដែលត្រូវបានកោះហៅពីប្រទេសហ្គាំ បានចុះកុងត្រាជាមួយក្រុម AC Milan ក្នុងឆ្នាំ ២០១៣ បន្ទាប់ពីធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងការធ្វើតេស្តជាមួយក្លឹប ហើយរូបគេបានទទួលតំណែងនៅក្នុងក្រុមយុវជនទៀតផង។
នៅគ្រានៃការចុះកិច្ចព្រមព្រៀងនោះ Yaffa បានប្រាប់ទៅអន្តោសប្រវេសន៍អ៊ីតាលីថា រូបគេបាត់ឯកសារអស់ហើយ ប៉ុន្តែថារូបគេមានអាយុ ១២ ឆ្នាំ ពោលកើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៩៦។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Gazzetta dello Sport និយាយថា ថ្ងៃកំណើតរបស់កីឡាករ Yaffa ត្រូវបានលាតត្រដាងបន្ទាប់រូបភាពនិងព័ត៌មានពីកិច្ចព្រមព្រៀង ត្រូវបាន Post នៅលើបណ្តាញសង្គម Facebook។
មិត្តភក្កិរបស់កីឡាកររូបនេះបានចងចាំរូបគេ និងបានកត់សម្គាល់ថា អាយុរបស់គេគឺចាស់ជាងអ្វីដែលរូបគេបានអះអាង។
ថ្ងៃកំណើតពិតប្រាកដរបស់គាត់គឺនៅថ្ងៃទី ៣១ ខែធ្នូ ១៩៩៦ ដូច្នេះគាត់ត្រូវមានអាយុ ២១ ឆ្នាំមិនមែន ១២ ឆ្នាំនោះទេ នៅពេល Milan យល់ព្រមចុះហត្ថលេខាទិញយករូបគាត់។
កីឡាករ Yaffa បច្ចុប្បន្នកំពុងលេងឲ្យក្រុម MSV Duisburg ក្នុងប្រទេសអាល្លឺម៉ង់ ហើយរូបគេអាចនឹងមានបញ្ហានៅទីនោះទៀតប្រសិនបើរកឃើញថាមានកំហុសនៃការក្លែងបន្លំ៕
