កុំ​ហាល​ខោអាវ​នៅក្នុង​ផ្ទះ វា​អាច​បង្ក​គ្រោះថ្នាក់​មិន​នឹកស្មាន​ដល់​!

    ​អ្នក​ប្រហែលជា​បានឮ​ច្រើន​មកហើយ​ថា ការ​ហាល​ខោអាវ​នៅ​ខាង​ក្នុងផ្ទះ​គឺ​មិនមាន​ការណែនាំ​ឱ្យធ្វើ​ដូច្នេះ​ឡើយ ដោយសារតែ​ខោអាវ​ដែល​ស​ម្ងួ​ត​ពី​ម៉ាស៊ីន​បោកគក់​មាន​ផល​អវិជ្ជមាន​ដល់​សុខភាព​។​

​    ​លោក Craig Mather វ័យ ៤៣ ឆ្នាំ​មកពី​ទីក្រុង Bolton បាន​ឆ្លង​មេរោគ​សួត ដោយសារ​គាត់​មិនបាន​ប្រុងប្រយ័ត្ន​ចំពោះ​ការព្រមាន​នឹង​ការ​ហាលអាវ​ដែល​បោកគក់​ក្នុង​ម៉ាស៊ីន នៅ​ខាង​ក្នុងផ្ទះ​របស់គាត់​។ ផ្សិត​ដែល​កកើតឡើង​ដោយសារ​ការ​ហាលអាវ​ខាង​ក្នុងផ្ទះ​របស់គាត់​ធ្វើឱ្យ​គាត់​មានប​ញ្ហ​សួត​ធ្ងន់ធ្ងរ​។​

​    ​វេជ្ជបណ្ឌិត​បាន​ព្រមាន​គាត់​ឱ្យ​ឈប់​ហាល​ខោអាវ​ខាងក្នុង​ផ្ទះ បើ​មិន​ដូច្នេះ​ទេ​បញ្ហា​សួត​របស់គាត់​នឹង​កាន់តែ​អាក្រក់​។ ក្រោយ​បញ្ហា​របស់គាត់​កាន់តែ​អាក្រក់ គាត់​បាន​ឈប់​ហាល​ខោអាវ​នៅ​ខាង​ក្នុងផ្ទះ បន្ទាប់ពី ១២ ខែ​គាត់​ក៏​ចាប់ផ្ដើម​ប្រសើរ​ឡើងវិញ​។​

​    ​ដោយឡែក​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ និង​អភិវឌ្ឍ​ជួប​បញ្ហា​ដូច្នេះ ៣០ ភាគរយ ដោយសារតែ​ការ​ហាល​ខោអាវ​ក្នុងផ្ទះ​។​

​    ​ហើយ​សម្រាប់​អ្នក​ដែលមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ជាពិសេស​អ្នកមាន​ផ្ទុកមេរោគ​ហ៊ី​វ អ្នកជំងឺ​ព្យាបាល​ដោយ​គីមី ងាយ​នឹង​ទទួលរង​ជំងឺ​សួត​ដោយសារ​មេរោគ​ផ្សិត​ជាប់​អាវ​នេះ​ណាស់​។ នេះ​ជា​មូល​ហេតុដែល​អ្នកជំនាញ​ហាមឃាត់​មិនឱ្យ​ហាល​ខោអាវ​ក្នុងផ្ទះ​៕

ប្រភព៖បរទេស

555666
adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...