samsung-banner
adverise with khmeread

Nokia ចេញ​ទូរស័ព្ទ​ថ្មី​ស៊ីម​ពីរ​មាន​ហ្គេម​ពស់ មាន​ពិល មាន​វិទ្យុ តែ​អត់​អ៊ី​ន​ធឺ​ណេ​ត

1

    ​ក្រុមហ៊ុន HMD Global ដែលជា​ក្រុមហ៊ុន​ហ្វាំ​ង​ឡាំង​ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ម៉ាក​សញ្ញា Nokia លើ​ផ្នែក​ទូរស័ព្ទ បានប្រកាស​ផលិតផល​ថ្មី​របស់ខ្លួន​ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ នោះ​គឺ​ទូរស័ព្ទ​ឥត​អ៊ី​ន​ធឺ​ណេ​ត​ពីរ​ម៉ូ​ដែល​ថ្មី​សន្លាង​មានតម្លៃ ២៦ ដុល្លារ មិនទាន់​បង់ពន្ធ​។​

​    ​ក្រុមហ៊ុន HMD Global និយាយថា ទូរស័ព្ទ Nokia 150 និង Nokia 150 Dual SIM នឹង​លក់​នៅលើ​ទីផ្សារ​សម្រិតសម្រាំង​នៅ​ដើមឆ្នាំ​ក្រោយ​។ 

​    ​ក្រុមហ៊ុន ដែល​ដឹកនាំ​ដោយ​អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nokia កាលពី​ដើមខែ​នេះ​បាន​កាន់កាប់​ផ្នែក​អាជីវកម្ម​ទូរស័ព្ទ Nokia ពី​ក្រុមហ៊ុន Microsoft និង​បាន​ចុះ​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​ជាមួយ Nokia Oyj  ដើម្បី​នាំ​ម៉ាក​សញ្ញា Nokia ត្រឡប់មក​ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​វិញ​នៅ​ឆ្នាំក្រោយ​។ 

​    ​ក្រុមហ៊ុន​អាជីវកម្ម​ទូរស័ព្ទ​នេះ​ភាគច្រើន​ធ្វើការ​លក់​ផលិតផល​ខ្លួន​នៅ​ប្រទេស​ឥណ្ឌា ប្រទេសមួយ​ចំនួន​នៅ​អាស៊ី និង​អឺរ៉ុប​ខាងកើត​៕ 

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់