បើ​លោកអ្នក​សង្កេត​ខូច​ក្រចក​ដុះ​មក​ចេះតែ​ខូច​ឬ​បាក់ លោកអ្នក​កំពុង​ខ្វះ​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​នេះហើយ​

    ​នៅពេលដែល​រាងកាយ​ខាងក្នុង​របស់​អ្នក​មិន​ស្រួល វា​នឹង​លេចចេញ​នូវ​សញ្ញា​ទាំងនោះ​នៅលើ​រាងកាយ​របស់​អ្នក​។​

​    ​ប្រសិនបើ​អ្នក​កត់សម្គាល់ឃើញ​ក្រចកដៃ​របស់​អ្នក​នៅតែ​ដុះ​មក​ខូច ឬ​បាក់ នោះ​រាង​ការ​របស់​អ្នក​ខ្វះ​ម៉ាញ៉េ​ស្យូ​ម​ហើយ​។​

​    ​អ្វី​ទៅជា​ម៉ាញ៉េ​ស្យូ​ម​? វា​គឺជា​សារធាតុ​រ៉ែ​សំខាន់​មួយ ដែល​ដើរតួនាទី​សំខាន់​ក្នុង​រាងកាយ​របស់​យើង​។ វា​គឺជា​អង់ស៊ីម​សកម្ម ដែល​ជំនួយ​ក្នុងការ​បំបែក​អាហារ​ផ្ទុក​កាបូ​អ៊ី​ដ្រា​ត អាស៊ីត​អា​មី​ណូ និង​កូ​ឡេ​ស្ដេ​រ៉ុល​។​

​    ​រាងកាយ​មនុស្ស​មាន​សារធាតុ​នេះ​ពី ១៥ ទៅ ២០ ក្រាម ហើយ​វា​មាននៅ​ក្នុង​ឆ្អឹង ថ្លើម តម្រងនោម លំពែង និង ក្រពេញ​ក្នុង​ឆ្អឹង​ក្បាល​។​

​    ​ធ្វើ​ដូចម្ដេច​ទើប​ដឹងថា​ខ្វះ​ម៉ាញ៉េ​ស្យូ​ម​?
​    ​១. ឈឺសន្លាក់ ខ្សោយ​ឆ្អឹង​
​    ​២. អស់កម្លាំង​ល្ហិតល្ហៃ​
​    ​៣. បញ្ហា​ឈាម​ឡើង​ជាតិ​ស្ករ​
​    ​៤. មក​រដូវ​ធ្ងន់ធ្ងរ​
​    ​៥. មុខរបួស​ដាច់រយះ​សាច់​មិន​ងាយ​ជា​
​    ​៦. បញ្ហា​ស្បែក​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត