គាត់​លួច​ផិតក្បត់​ប្រពន្ធ​រាប់​ឆ្នាំ ប៉ុន្តែ​គាត់​មិនដែល​រំពឹងថា​នឹង​ទទួលបាន​សំបុត្រ​បែបនេះ​នៅ ៩ ខែក្រោយ​នោះទេ​...

    ​តើ​លោកអ្នក​ជឿថា​លើ​លោក​នេះ​ពិតជា​មានកម្ម​ពៀរ​ទាន់ហន់​ទេ​? អាន​អត្ថបទ​ខាងក្រោម​រួច លោកអ្នក​អាច​ពិចារណា​បាន​ដោយ​ខ្លួនឯង​!!!

​    ​ស្វាមី​ម្នាក់​បាន​ផិតក្បត់​ប្រពន្ធ​ខ្លួន​អស់​រាប់​ឆ្នាំ ហើយ​គាត់​ប្រសព្វ​ណាស់​ខាង​លាក់បាំង​អ្វីៗ​អំពី​ស្រី​លួចលាក់ មិនឱ្យ​ប្រពន្ធ​គាត់​ដឹង​។ ស្រី​លួចលាក់​ម្នាក់​នោះ​គឺជា​ជនជាតិ​អ៊ីតាលី​វ័យក្មេង​ស្រស់​សោភា ដែល​ពោរពេញ​ដោយ​ល្បិច​ស្នៀត​ដើម្បី​ទាក់ទង​ប្តី​គេ​ដោយ​មិនឱ្យ​បែកការណ៍​បន្តិច​ណា​ឡើយ​។ នៅ​ល្ងាច​មួយ នាង​បាន​ប្រាប់​ទៅ​បុរស​នោះ ថា នាង​មាន​ទម្ងន់​កូន​គាត់​ហើយ តើ​ត្រូវ​ធ្វើយ៉ាងណា​?

​    ​វា​ជា​រឿង​ដែល​កើតឡើង​ភ្លាមៗ​មិន​រំពឹងទុក​។ ប៉ុន្តែ​បុរស​កំហូច​នោះ​ដឹង​ច្បាស់​ថា​ត្រូវ​ដោះស្រាយ​យ៉ាងណា​ជាមួយ​រឿង​នាង​មានកូន​នេះ​។ គាត់​បាន​សួរ​នារី​កំណាន់ចិត្ត​គាត់​ថា​ចង់ទៅ​អ៊ីតាលី​សម្រាលកូន​ស្ងាត់ៗ​នៅ​ទីនោះ​អត់ ព្រោះ​គាត់​មិន​ចង់ឱ្យ​បែកបាក់​ជាមួយ​ប្រពន្ធ​គាត់​ទេ​។ គាត់​បាន​សន្យា​ឱ្យប្រាក់​យ៉ាងច្រើន​ដើម្បី​ផ្គត់ផ្គង់​កូន និង​បន្ត​ឱ្យប្រាក់​ចិញ្ចឹម​បីបាច់​រហូតដល់​កូន​នោះ​អាយុ ១៨ ឆ្នាំ​។ 

​    ​ស្រី​កំណាន់​នោះ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ទទួលយក​ផែនការ​របស់​ប្តី​ម្នាក់​នោះឡើយ​។ ហើយ​មុននឹង​ចាក​ចេញទៅ​រស់នៅ​អ៊ីតាលី នាង​បាន​សួរ​គាត់​ថា​តើ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ប្រាប់​គាត់​ថា​នាង​ត្រូវការ​លុយ ពេល​សម្រាលកូន​រួច​។ ដើម្បី​រក្សា​រឿងនេះ​ឱ្យនៅ​ជា​អា​ថ៍កំ​បាំង គាត់​បាន​ប្រាប់​នាង​ថា ផ្ញើ Postcard សរសេរ​ពាក្យ “Spaghetti” លើ​ខ្នងសំបុត្រ ពេលនោះ​គាត់​ច្បាស់​ជា​ដឹងថា​ដល់ពេល​ត្រូវ​ផ្ញើ​លុយ​ទៅឱ្យ​នាង​ហើយ​។ 

​    ​អំឡុង ៦ ខែ​ចុះក្រោម អ្វីៗ​គឺ​ដំណើរការ​ទៅ​យ៉ាង​រលូន​គ្មាន​បញ្ហា​អ្វី​ឡើយ រហូតដល់​ថ្ងៃមួយ គាត់​បាន​ត្រឡប់​ពី​ធ្វើការ​វិញ ហើយ​ឃើញ​ប្រពន្ធ​កំពុង​អង្គុយ​ឆ្ងល់​ម្នាក់ឯង​។​

​    ​ប្រពន្ធ​គាត់​និយាយថា "​បង​សម្លាញ់ អូន​ទទួលបាន Postcard ចម្លែក​ណាស់​ថ្ងៃនេះ​"​។ 

​     ដោយ​ដឹងខ្លួន​ថា Postcard នោះ​ផ្ញើ​មកពីណា​រួច​អស់ហើយ​នោះ បុរស​ជា​ប្តី​បាន​និយាយប្រាប់​ប្រពន្ធ​ថា "​អូ អូន​ទុក​វា​ចុះ​សិន​ទៅ ចាំ​បង​ពន្យល់​ពេល​ក្រោយ​"​។ 

​    ​បុរស​ជា​ប្តី​បាន​ដើរ​លបៗ​ទៅ​អាន Postcard នោះ រួច​ចាប់ផ្តើម​ប្រែ​ទឹកមុខ​ស្លេកស្លាំង ហើយក៏​ដួលសន្លប់​តែម្តង​។ លោកអ្នក​ប្រហែលជា​ឆ្ងល់​ហើយ​ថា​ហេតុអ្វី បានជា​គាត់​ដួលសន្លប់​។ 

​    ​គាត់​មិន​រំពឹងថា Postcard នោះ​សរសេរថា "Spaghetti, Spaghetti, Spaghetti, Spaghetti, Spaghetti​។ បី​មាន​ប្រហិត និង ពីរ​ទៀត​អត់​ប្រហិត​ទេ (​សំដៅ​កូនភ្លោះ​៥ ប្រុស​៣ ស្រី​២)​។ ផ្ញើ​ទឹកជ្រលក់​បន្ថែម​មក​ផង (​ផ្ញើ​លុយ​)"៕ 

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...