មិនបាច់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​នៅ​ក្មេង​សោះ​ជ្រុះ​សក់​ដែរ​! មូលហេតុ​គឺ​បណ្តាលមកពី​លេបថ្នាំ​ប្រភេទ​ទាំងអស់នេះ​

    ​នៅ​ហាង​ធ្វើ​សក់​គឺ​សម្បូរ​ទៅដោយ​ផលិតផល ដែល​អះអាងថា​នឹងធ្វើ​ឱ្យ​សក់​អ្នក​ក្រាស់ វែង រលោង​ស្អាត​ដូច​បំណង​។  បុរស​និង​ស្ត្រី​ជារឿយ​ចំណាយ​ប្រាក់​ច្រើន​ទៅលើ​ផលិតផល​ក្នុង​គោលបំណង​បង្ការ​សក់​ស្ដើង​របស់​ពួកគេ​។ មាន​កត្តា​ច្រើនណាស់ ដែល​អាច​បណ្ដាលឱ្យ​សក់​របស់​អ្នក​ស្ដើង ក្នុងនោះ​រួមមាន​តំណពូជ ការផ្លាស់ប្ដូរ​អ័​ម៉ូ​ន លក្ខណៈ​វេជ្ជសាស្ត្រ និង​ថ្នាំពេទ្យ​។​

​    ​ខណៈដែល​ថ្នាំពេទ្យ​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​សុខភាព មាន​ថ្នាំ​ជាច្រើន​បណ្ដាលឱ្យ​អ្នក​ជ្រុះ​សក់ និង​សក់​ស្ដើង​។ ថ្នាំ​ទាំងនោះ​រួមមាន​៖
​    ​- ថ្នាំ​ព្យាបាល​មុន​
​    ​- ថ្នាំ​ផ្សះ​
​    ​- ថ្នាំ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​    ​- ថ្នាំ​ប្រឆាំងនឹង​រោគ​បង្កដោយ​ផ្សិត 
​    ​- ថ្នាំ​សម្រាប់​អ្នក​ឈាមរាវ ឬ​ថ្នាំ​ប្រឆាំង​កំណក​
​    ​- ថ្នាំ​សម្រាប់​ព្យាបាល​តាម​វិធីសាស្ត្រ​គីមី​
​    ​- ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្ដេ​រ៉ុល​
​    ​- ថ្នាំ​ជំងឺឆ្កួតជ្រូក​
​    ​- ថ្នាំ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​
​    ​- ការព្យាបាល​ប្តូរ​អ័រម៉ូន​
​    ​- ថ្នាំ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- ថ្នាំ​បង្ការ​មេរោគ​
​    ​- ថ្នាំ​សម្រួល​អារម្មណ៍​ឱ្យ​ស្ងប់​
​    ​- ថ្នាំ​បង្ការ​ការ​រលាក 
​    ​- ថ្នាំ​ពន្យារកំណើត​
​    ​- ថ្នាំ​ព្យាបាល​ជំងឺ Parkinson’s
​    ​- ថ្នាំ Steroids
​    ​- ថ្នាំ​ទី​រ៉ូ​អ៊ី​ត​៕

12313
adverise with khmeread

អ្នកនឹងចូលចិត្ត