បញ្ជូន​ជនសង្ស័យចំនួន ០៧​ នាក់ និង​ថ្នាំញៀន ១០​ កញ្ចប់​ទៅ​សាលាដំបូង​ខេត្តសៀមរាប

    សៀមរាប​ ៖ ជនសង្ស័យ​ចំនួន ០៧ ​នាក់ និង​ថ្នាំញៀន ១០​ កញ្ចប់​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប បន្ទាប់ពី​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​សាលា​កំរើក និង​ប្រជា​ការពារ​ភូមិ បានធ្វើ​ការចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ពេលធ្វើ​សកម្មភាព​រក្សាទុក​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅ​ក្រុមទី​០១ ក្នុងភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៦។​

    លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន ជា​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា ស្នងការរង ជា​ប្រធានការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស បានឱ្យដឹង​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦​នេះ​ថា ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ​សមត្ថកិច្ច​ចម្រុះ បានធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ​ចំនួន ០៧ ​នាក់​រួមមាន​៖

    ១-​ឈ្មោះ ពា​ញ នី ហៅ​ប្រុស ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​កើតហេតុ រក្សាទុក​និង​ចែកចាយ​ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។
    ២-​ឈ្មោះ ចឺ​ប ម៉ាញ ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង/ខេត្តសៀមរាប រក្សាទុក​និង​ចែកចាយ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន។
    ៣-​ឈ្មោះ ប៊ុន ម៉េង​ហាក់ ហៅ​ម៉េង ភេទ​ប្រុស អាយុ១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង/ខេត្តសៀមរាប ប្រើប្រាស់​។
    ៤-​ឈ្មោះ ជូ ឡាក់​ស្តា ភេទ​ប្រុស អាយុ១៤​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង/ខេត្តសៀមរាប ប្រើប្រាស់។
    ៥-​ឈ្មោះ វ៉ាន់ លី​ប៉ាវ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង/ខេត្តសៀមរាប ប្រើប្រាស់​។
    ៦-​ឈ្មោះ សែ សេរី​វុ​ឌ្ឍី ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប ប្រើប្រាស់។
    ៧-​ឈ្មោះ លី ស៊ីវ​ចិន ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរបរ​ជាង​បិទ​ស្កុ​ត​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ខ្នារ​ថ្មី សង្កាត់​ជ្រាវ ក្រុង/ខេត្តសៀមរាប​ប្រើប្រាស់​។​

    លោកនាយ​ការិយាល័យ​បាន​បន្តថា ក្នុង​កិច្ចប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន (​ម៉ា​ទឹកកក​)​ ចំនួន ១០ ​កញ្ចប់​តូច​ស្មើនឹង​ទម្ងន់ ៤,២​ក្រាម​, ទូរស័ព្ទដៃ​ចំនួន ០៥ ​គ្រឿង​, ម៉ូតូ​ចំនួន ០២​ គ្រឿង និង​ឧបករណ៍ ប្រើប្រាស់ រួមទាំង​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦៕

adverise with khmeread