samsung-banner
adverise with khmeread

បុរស​ជា​កម្មករ​ម្នាក់​ត្រូវដង​ស្ទូចសង្កត់ពីលើ​ស្លាប់​

Unnamed %284%29

    ព្រះសីហនុ ៖ បុរស​ជា​កម្មករ​ម្នាក់​បាន​ស្លាប់​ដោយសារ​បាក់ដង​ស្ទូច​ពី ​រថយន្តស្ទូច ​សង្កត់​លើ កាលពី​ម៉ោង​១​​ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៤ ​ធ្នូ​២០១៦​នេះ​នៅ​ភូមិ​-​ឃុំ ចំការ​ហ្លួង ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

    សមត្ថកិច្ច​ឱ្យដឹងថា គ្រោះថ្នាក់​នេះ​កើត​ឡើ​ង​ក្នុងពេលដែល​រថយន្ត​ស្ទួ​ច​កុងតឺន័រ ក្បាល​ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ​3C-0766​ លើ​ក​ស្ទូចហើយ​បាក់ដង​ស្ទួ​ច​ធ្លាក់​សង្កត់​លើក​ម្មករ​រូបនោះ​ឈ្មោះ​ កុយ រ៉ា​ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រពាំង​ពិការ ឃុំ​អំពិល​ ស្រុក​រមាសហែក ខេត្តស្វាយរៀង ​(​មុខរបរ​កម្មករ​ក្រុមហ៊ុន​អ​គី្គ​ស​នី​អ៊ី​.​អ៊ឹម​)​។​

    ក្រោយ​កើ​ត​ហេតុ​អ្នក​បើ​កបរ​រថយន្តស្ទូច​បាន​រត់គេចខ្លួន​បាត់ រីឯ​វត្ថុតាង​ខាងលើ​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំពង់​សិលា។​ ចំណែក​សាកសព​សមត្ថ​កិច្ច​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់