samsung-banner
adverise with khmeread

Putin ជាប់​លេខ​១, Trump ជាប់​លេខ​២, Kim Jong-un ជាប់​លេខ​៤៣ ក្នុង​បញ្ជី​បុគ្គល​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​របស់​ទស្សនា​វ​ដ្តី Forbes

Untitled 1

    ​យោងតាម​ប្រភពព័ត៌មាន Daily Mail កាលពី​ថ្ងៃ​ពុធ​បានឱ្យដឹងថា ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​រក្សា​តំណែង​របស់គាត់​នៅ​កំពូល​តារាង​នៃ​បញ្ជី​ជន​មាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​របស់​ទស្សនា​វ​ដ្តី Forbes ឆ្នាំ​២០១៦ បន្ទាប់ពី​រយៈពេល​មួយឆ្នាំ​ពេញ ដែល​វិមាន​ក្រឹម​ឡាំង​បាន​គ្របដណ្តប់​លើ​កិច្ចការបរទេស ហើយ​សហរដ្ឋអាមេរិក ដែលមាន​មេដឹកនាំ​គ្មាន​ឥទ្ធិពល Barack Obama ពុំមាន​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​អំឡុង​មួយ​ឆ្នាំនេះ​ទេ​។​

​    ​ប្រធានាធិបតី​ជិត​ចេញពី​តំណែង ដែល​សល់​ពេល ១ ខែ​ក្នុង​សេត​វិមាន​រូបនេះ បាន​ធ្លាក់​ទៅ​លេខ ៤៨ ក្នុង​បញ្ជី​របស់ Forbes​។ អ្នក​ស្នង​តំណែង​បន្ត​ពី​លោក Barack Obama គឺ​លោក Donald Trump បាន​ឡើង​ពី​លេខ ៧២ មក​លេខ ២ ក្នុង​បញ្ជី និង​អាច​ប្រជែង​យក​លេខ ១ ពី​លោក Putin ក្នុង​រយៈពេល ១២ ខែ​ខាងមុខ​។ 

​    ​មេដឹកនាំ​អាល្លឺម៉ង់ លោកស្រី Angela Merkel ជាប់​លេខ​៣ ប្រធានាធិបតី​ចិន Xi Jinping ជាប់​លេខ ៤ និង​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស នៅ​លេខ ៥​។ ស្ថាបនិក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក លោក Mark Zuckerberg បាន​ផ្លោះ​ពី​លេខ ១៦ មក​លេខ ១០ ហើយ​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un ជាប់​លេខ ៤៣៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់