adverise with khmeread 1 %282%29

ក្រុម​កាំភ្លើង​ធំ​ចាប់អារម្មណ៍​ខ្សែប្រយុទ្ធ​សេះបង្កង់ Juventus

មាន​សេចក្តីរាយការណ៍​មក​ថា ក្រុម​កាំភ្លើង​ធំ Arsenal បាន​ងាក​ទៅ​ចាប់អារម្មណ៍​ទៅលើ​ខ្សែប្រយុទ្ធ Juventus កីឡាករ Alvaro Morata​។​

​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​កំពុងមាន​ការជាប់​ទាក់ទង​វិលត្រឡប់​ទៅកាន់​ក្លឹប Real Madrid កាលពីពេល​ថ្មីៗ​នេះ​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ លោក Arsene Wenger មាន​គម្រោង​រួចហើយ​សម្រាប់​ជំរុញ​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម ដោយ​បញ្ចុះបញ្ចូល​កីឡាករ Morata ឲ្យ​មកកាន់​ក្របខ័ណ្ឌ Premier League​។​

​សារព័ត៌មាន The Sun បាន​រាយការណ៍​មក​ថា ខ្សែប្រយុទ្ធ​រូបនេះ​អាច​នឹង​ត្រឡប់​ទៅកាន់​ទឹកដី Santiago Bernabeu វិញ ប៉ុន្តែ​ក្រុម​កាំភ្លើង​ធំ​មានប្រៀប​ជាង​ដោយសារតែ​ក្លឹប​យក្ស Real Madrid បាន​ជាប់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​រហូតដល់​ខែមករា ឆ្នាំ ២០១៧​។​

​លើ​ល​ពីនេះ​ទៀត ពួកគេ​បាន​អះអាងថា កីឡាករ​វ័យ ២៣ ឆ្នាំ​រូបនេះ​អាច​នឹង​បើក​ចិត្ត​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​កំពូល​តារាង Arsenal បន្ទាប់ពី​បរាជ័យ​មិនបាន​លេង​ជម្រើស​ដំបូង​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​លោក Massimiliano Allegri​។​

​ក្រុម​មកពី​ទីក្រុង​ឡុង​ដ៍​មួយ​នេះ​ធ្លាប់បាន​ចែចូវ​ទិញ​កីឡាករ Morata ម្តង​រួចមកហើយ​កាលពី​ឆ្នាំ ២០១៤ ប៉ុន្តែ​ត្រូវបាន​កាត់មុខ​កាត់​មាត់​ដោយ​ក្រុម​សេះបង្កង់ Juventus ទៅវិញ​។​

​បន្ទាប់​បាន​ចូលរួម​ជាមួយ​ក្លឹប Juventus កីឡាករ Alvaro Morata បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​បាន​ចំនួន ៤៧ ដង​ក្នុង​ក្របខ័ណ្ឌ Serie A និង​បាន​រក​គ្រាប់​បាល់​ចំនួន​៩​គ្រាប់​ឲ្យ​ក្លឹប​៕

adverise with khmeread
ប្រភព៖ ហ្វរហ្សៃអ៊ីតាលី

មតិយោបល់