samsung-banner
adverise with khmeread

មិន​ចង់ឱ្យ​កូន​ធំ​ឡើង​អាងខ្នង​ក្រអឺតក្រទម តើ​ត្រូវ​ចិញ្ចឹម​កូន​ឱ្យ​ល្អ​ពី​តូច​ដោយ​របៀប​ណា​?

1

    ​ឪពុកម្តាយ​គ្រប់រូប​ច្បាស់​ជា​ចង់ឃើញ​កូន​ខ្លួនឯង​ធំ​ឡើង​មាន​អត្តចរិត​និង​មាយា​ទ​ល្អ ដើរ​តាម​គន្លង​ធម៌ មិន​ក្រអឺតក្រទម មាន​សុជីវធម៌ មានចំណេះដឹង​ខ្ពង់ខ្ពស់​។ គេ​តែង​សម្គាល់​ឃើញថា​នៅពេលដែល​កូនៗ​បាន​ប្រព្រឹត្ត​ខុស គេឯង​នឹង​បន្ទោស​កូន​នោះ​ថា "​គ្មាន​ម៉ែឪ​ប្រដៅ​"​។ សម្តី​នេះ​និយាយ​មិន​ខុស​ទេ​។ បើ​លោកអ្នក​ចិញ្ចឹម​បីបាច់​ប្រដៅ​កូន​មិនបាន​ល្អ កូនៗ​រមែង​ដើរ​ទៅរក​ផ្លូវខុស​ជាក់​ជាមិនខាន​។ ដើម្បីឱ្យ​កូន​ធំ​ឡើង ក្លាយជា​កូន​ល្អ លោកអ្នក​គួរ​ពិចារណា​ធ្វើតាម​វិធី​ខាងក្រោម​៖

​    ​១. ចំណាយពេល​ឱ្យបាន​ច្រើន​នៅ​ជាមួយ​កូន​។ 
​    ​២. បង្ហាត់​កូន​ឱ្យ​ចេះ​ដឹងគុណ​អ្វីៗ​សព្វបែបយ៉ាង រាប់ទាំង​ការដឹងគុណ​ចំណីអាហារ ដឹងគុណ​មាតាបិតា​ជីដូន​ជីតា​។ 
​    ​៣. ប្រាប់​ពួកគេ​ឱ្យធ្វើជា​មនុស្ស ចេះ​ទទួលខុសត្រូវ កុំ​ទម្លាក់កំហុស​លើ​អ្នកដទៃ​។ ខ្លួនឯង​បានធ្វើ​ស្អី​ខ្លះ ត្រូវ​ហ៊ាន​ចេញមុខ​ទទួលខុស ទទួល​ត្រូវ​។ 
​    ​៤. បង្ហាត់​ពួកគេ​ឱ្យ​ចេះ​ទប់ទល់​អារម្មណ៍​ខឹងច្រឡោត​និង​ប្រាប់​ឱ្យ​ចេះ​អត់ធ្មត់ កុំ​អាង​ស្អី​ស្រែក​ខឹង​គេឯង​។ 
​    ​៥. បង្ហាត់​ពួកគេ​ឱ្យមាន​មាយា​ទ​ល្អ​។​
​    ​៦. ចុងក្រោយ​ត្រូវ​បង្ហាញ​ពួកគេ​ថា លោកអ្នក​ស្រឡាញ់​ពួកគេ​ជា​រៀងរហូត​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់