ចង់​បានដៃ​ទន់​ល្មឿយ​ដូច​ដៃ​កូនក្មេង ចំណាយ​អស់ពី ១០០០ រៀល​ឡើង​ប៉ុណ្ណោះ​

​    ​១. ស្ករស​
​    ​លាយ​ស្ករស ២ ស្លាបព្រា​កាហ្វេ និង​ប្រេង​កូនក្មេង ឬ​ប្រេង​អូ​លីវ ៣ ស្លាបព្រា​កាហ្វេ​ឱ្យ​សព្វ រួច​ម៉ាស្សា​ដៃ​រយៈពេល ១០ ទៅ ១៥ នាទី​សឹម​លាង​ទឹក​ចេញ​។​

​    ​២. ប្រេង​អូ​លីវ​
​    ​លាយ​ប្រេង​អូ​លីវ​ជាមួយនឹង​ស្រូវ​សាលី​លាប​ដៃ ទុកចោល ១៥ នាទី​សឹម​លាង​ទឹក​ចេញ​។​

​    ​៣. ទឹកដោះគោឆៅ​ក្ដៅ​ឧណ្ហៗ​
​    ​ត្រាំ​ដៃ​ជាមួយនឹង​ទឹកដោះគោឆៅ​ក្ដៅ​ឧណ្ហៗ យ៉ាងហោចណាស់ ៥ នាទី​។ បន្ទាប់មក​យក​កន្សែង​ជូ​តដៃ​ឱ្យ​ស្ងួត សឹម​លាង​ទឹក​ចេញ​។ បន្ទាប់មកទៀត​ប្រើ​ប្រេង​សំណើម​លាប​លើ​ដៃ​។​

​    ​៤. ប្រេងដូង​
​    ​ម៉ាស្សា​ដៃ​ជាមួយនឹង​ប្រេងដូង ១០ នាទី ជា​វិធី​ល្អ​បំផុត​ដើម្បី​ឱ្យដៃ​ទន់​ល្មឿយ​៕

126
adverise with khmeread
ប្រភព៖ beautyandappearance

អ្នកនឹងចូលចិត្ត

Loading ad ...