​ពេល​ជះ​លុយ ៥២ លាន​ផោន​លើ Oscar បានសម្រេច​ហើយ​នោះ ក្លឹប Shanghai SIPG នឹងមាន​តម្លៃ​ខ្ពស់ជាង​ក្លឹប​នៅ EPL មួយចំនួនធំ​

​    ​លោកអ្នក​ប្រហែលជា​មិនសូវ​ស្គាល់​ក្លឹប Shanghai SIPG ទេ​ប៉ុន្តែ​ក្នុងពេល​ឆាប់ៗ​នេះ​លោក​អ្នកនឹង​ដឹងឮ​ពី​ក្លឹប​នេះ​នៅពេល​កីឡាករ Oscar ចូលរួម​ជាមួយ​ពួកគេ​ពី​ក្លឹប Chelsea ហើយ​ក្រុម​កីឡាករ​របស់​ក្លឹប​នេះ​ប្រហែលជា​នឹងមាន​តម្លៃ​ថ្លៃ​ជាង​ក្លឹប​នៅ​ក្របខ័ណ្ឌ English Premier League ទៅទៀត​។​

​    ​ក្លឹប​នៅ​ក្របខ័ណ្ឌ Chinese Super League មួយ​នេះ​នឹង​ជះ​លុយ​ដ៏​មិនគួរ​ឱ្យ​ជឿ​ចំនួន ៥២ លាន​ផោន​សម្រាប់​ខ្សែបម្រើ​ប្រេ​ស៊ី​ល​រូបនេះ​ដើម្បី​ប៉ុនប៉ង​នាំ​រូបគេ​ពី​ទឹកដី Stamford Bridge​។​

​    ​អ៊ីចឹង​នៅពេល Oscar ចូលរួម​ជាមួយ​ពួកគេ​មានន័យថា តម្លៃ​ក្លឹប​នេះ​នឹង​កើនឡើង​ដល់ ១៣៨ លាន​ផោន ខណៈ​ខ្សែបម្រើ​មុខ​ក្មេង​ល្ហក់​រូបនេះ​នឹងមាន​តម្លៃ​ថ្លៃ​ជា​ខ្សែប្រយុទ្ធ​រួម​សញ្ជាតិ Hulk ដែល​ក្លឹប Zenit St Petersburg ទិញ​ក្នុងតម្លៃ ៤៧ លាន​ផោន​។​

​    ​ការចំណាយ​នេះ​នឹងធ្វើ​ឱ្យ​ក្លឹប Shanghai SIPG មានតម្លៃ​ថ្លៃ (​គិត​លើ​ថ្លៃ​ទិញ​) ជាង​ក្រុម​នៅ​ក្របខ័ណ្ឌ Premier League មួយចំនួនធំ​។​

​    ​ក្រុម​នៅ​ប្រទេស​ចិន​មួយ​នេះ ដែល​ដឹកនាំ​ដោយ​លោក Andre Villas-boas នឹងមាន​តម្លៃ​ថ្លៃ​ជាង​ក្រុម​ដូចជា Crystal Palace និង Stoke ជាដើម​ដែល​ក្រុម​ទាំងពីរ​មានតម្លៃ​ជាង ១០០ លាន​ដុល្លារ ហើយ​សូម្បីតែ​ក្លឹប Leicester ទៀតផង​។​

​    ​ទោះយ៉ាងណា ប្រសិនបើ​ពួកគេ​លេង​នៅ​ក្របខ័ណ្ឌ Premier League នោះ​ក្រុម Southampton នឹង​នៅលើ​ពី​ពួកគេ​ជាមួយ​ក្រុម​កីឡាករ​មាន​តម្លៃ ១៥៣ លាន​ផោន​៕

ប្រភព៖ បរទេស

adverise with khmeread