លោក Antonio Conte បង្ហើបប្រាប់ពីអាថ៌កំបាំងដែលនាំឲ្យក្រុមរបស់លោកទទួលបានជោគជ័យជាបន្តបន្ទាប់

          គ្រូប​ង្វឹក​សញ្ជាតិអ៊ីតាលីលោក Antonio Conte បាន​ដឹកនាំ​ក្រុម​ Chelsea ឲ្យឡើ​ង​មក​ឈរ​នៅលើ​កំពូល​តារា​ងនៃក្របខណ្ឌ​ PL ដោយ​ប្រកួត​ឈ្នះ​៩​លើក​ជាប់​ៗគ្នា​។

​គ្រូប​ង្វឹករូប​នេះបាន​បង្ហើបប្រាប់អំពី​អាថ៌កំបាំងមួយ​ក្នុង​ចំណោម​អាថ៌កំបាំង​ផ្សេងទៀតដែល​នាំឲ្យការដឹកនាំរបស់​លោក​ទទួល​បាន​ជោគជ័យ។ ខណៈ​ពេល​លោក Pep Guardiola បាន​ណែនាំកីឡាករ​​ Man City ​​មិន​ឲ្យ​ផឹក​គ្រឿងស្រវឹង​ និង​​មិនមានដាក់ Pizza ឬ​ទឹក​ផ្លែ​ឈើ​សម្រាប់អាហារក្រោយពេល​ប្រកួត​នោះ លោក Conte បែរជា​អនុញ្ញាតឲ្យ​កីឡាករ​របស់​លោកផឹក​ស្រាបៀរ បន្ទាប់ពី​ការ​ប្រកួតទៅវិញ។

          លោក Conte បាន​និយាយថា បន្ទាប់ពីការ​ប្រកួតវាពិតជា​ខ្សោះជាតិទឹក។ អ្នក​អាច​ផឹក​កូកាកូឡា Beerមួយកំប៉ុង។ ប៉ុន្តែមិនច្រើន​ទេ។ វាជារឿងល្អបន្ទាប់ពី​អ្នក​បញ្ចប់ការ​ប្រកួត​ភ្លាមៗ។ លោក Conte អះអាង​ថា នេះគឺជាវិធី​សាស្ត្រដែល អាច​ធ្វើ​ឲ្យ​កីឡា​ករ​មាន​អារម្មណ៍ប្រសើ​រឡើង​វិញបន្ទាប់ពី​ការ​ប្រកួត។

ខ្សែប្រយុទ្ធ Diego Costa របស់​ក្លឹប Chelsea ត្រូវ​បាន​គេប្រទះឃើញ​កាន់​ដប​​ស្រាបៀរនៅក្នុងបន្ទប់ផ្លាស់​សម្លៀក​បំពាក់ បន្ទាប់ពី​រក​បាន​គ្រាប់​បាល់​ឈ្នះ​ក្រុម West Brom កាលពីថ្ងៃ​អា​ទិត្យ៕

adverise with khmeread