samsung-banner
adverise with khmeread

លោក Ronald Koeman រិះគន់លោក Arsene Wenger ថា មិនទទួលស្គាល់បរាជ័យរបស់ខ្លួន

Wenger and koeman

          ខណៈ​ក្រុម​ Arsenal ​បាត់បង់​ឱកាស​ឡើង​ម​ក​ឈ​រ​នៅ​លើ​កំពូល​តារាង ក្របខណ្ឌ​ PL គ្រូបង្វឹក​ក្រុមកាំភ្លើងធំ​លោក​ Arsene Wenger បាន​រិះគន់​លោក អាជ្ញា​កណ្តាក Mark Clattenburg ដោយ​អះអាង​ថា អាជ្ញា​កណ្តាល​រូបនេះ​បាន​ធ្វើ​ការ​សម្រេចចិត្ត​ខុស​ដែល​បណ្តាលឲ្យ​ក្រុម​​ Everton ទទួល​ជ័យ​ជម្នះ។

          លោក Ronald Koeman បាន​រិះគន់តបចំពោះ​ការលើក​ឡើង​បែប​នេះ របស់លោក Arsene Wenger ។​ លោក Koeman អះអាងថា លោក Wenger គឺ​ជា​អ្នកចាញ់​។ លោកបាន​និយាយថា “ខ្ញុំ​មិន​ភ្ញាក់ផ្អើល​នឹងការអត្ថាធិប្បាយ​របស់​លោក Wenger ទេ ពីព្រោះ​នេះគឺជា​លើក​ទី​៣​​ដែល​ខ្ញុំ​ឈ្នះ​​ក្រុម​ Arsenal ហើយក៏​ជា​លើក​ទី​៣​ដែល​គេនិយាយថា​ ​អាជ្ញាកណ្តាលមានបញ្ហា”។

​          ក្រុម​​ Everton ​វាយ​បក​បាន​២គ្រាប់វិញ បន្ទាប់ពី Alexis Sanchez ជួយ​រក​បាន​គ្រាប់​បាល់ឲ្យ Arsenal នាំមុខ​១គ្រាប់មុន ដែលធ្វើឲ្យលោក Wenger ខកចិត្ត​យ៉ាង​ខ្លាំង។​ ហើយ​លោកគិតថា អាជ្ញា​កណ្តាល​មិនគួរ​ផ្តល់​បាល់​ជ្រុង​ នៅពេល​ដែល​កីឡាករ​​របស់ Everton ជា​អ្នក​ធ្វើឲ្យ​បាល់ចេញ​នោះទេ៕

adverise with khmeread

មតិយោបល់