ស្គាល់គ្នាតាម Facebook នាងសុខចិត្តរត់តាមប្រុសថ្មីញៀនថ្នាំ ទុកកូនឱ្យប្តីចិញ្ចឹមតែម្នាក់ឯង

    ភ្នំពេញ ៖ បុរស​ម្នាក់​បានរ​ត់ម​ក​ប្តឹង​ដល់​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ​នៅ​ព្រឹក ថ្ងៃទី១៥ ​ខែធ្នូ ឆ្នាំ២០១៦​ វេ​ល​ម៉ោង​៨ ​និង​១៥​នាទី​ខណៈ​បានឮ​ដំណឹង​ថា​ប្រព​ន្ធរបស់ខ្លួន​រត់តាម​ប្រុស​ថ្មី​មក​សម្ងំ​លាក់ខ្លួន​នៅ​ម្តុំ​វត្ត​ស្ទឹងមានជ័យ​។​

    បុរស​ជា​ប្តី​ខាងលើ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​រលីងរលោង​ថា​រូបគាត់​ហួសចិត្ត​ដែល​គិត​មក​ថា ​"​ចិត្ត​និមល​ស្រាល​ជាង​សំឡី​" ដោយសារតែ​ facebook​ បានមក​បំបែក​រូបគាត់​ និង​កូនប្រុស​ដែល​ទើប​តែមាន​អាយុ​៣​ឆ្នាំ ហើយ​សុខចិត្ត​មក​លួច​មាន​សា​ហាយ​ស្មន់​ជាមួយ​ប្រុស​ស្ទាវ​ដែល​ប្រើប្រាស់គ្រឿងញៀន​ស្ថិតនៅ​ម្តុំ​វត្ត​ស្ទឹងមានជ័យ ​សង្កាត់​ស្ទឹងមានជ័យ ​ខ​ណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​។​

    បុរស​ខាងលើ​មានឈ្មោះ ញាន ប៊ុន​ឌី ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ មុខរបរ​អ្នកបើកបរ ស្នាក់នៅ​ភូមិ​ក្រោលគោ​សង្កាត់​គីឡូម៉ែត្រ​លេខ៦ខណ្ឌឫស្សីកែវ​ បាន​ប្រាប់​ឱ្យដឹងថា ​"​ប្រពន្ធ​របស់គាត់​ជា​អ្នកស្រុក​ល្វាឯម​ ​ខេត្តកណ្តាល​ ហើយ​ពួកគាត់​ទាំង​២​នាក់​បាន​រៀបការ​តាម​ប្រពៃណី​អស់
​រយៈពេល​៥​ឆ្នាំ មកហើយ​ដែល​បាន​បន្សល់​នៅ​ចំណងដៃ​កូនប្រុស​ម្នាក់​ដែលមាន​អាយុ​ទើបតែ​៣​ខួប​ដោយសារតែ​ជីវភាព​ខ្វះខាត​លោក​ក៏បាន​ចាក​ចេញពីស្រុកកំណើត​មក​ធ្វើកា​នៅ​ភ្នំពេ ញ​ហើយ​បាន​ចូល​បំរើកា​នៅ​ក្រុមហ៊ុន ​(​កូកាកូឡា​)​។​ ចំណែក​ប្រព​ន្ធ​របស់គាត់​លក់ដូរ​ខោអាវ​បន្តិចបន្តួច​នៅឯ​ស្រុកកំណើត​"​។​

    លោក ញាន ប៊ុន​ឌី ​បន្តថា រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​ប្រពន្ធ​របស់គាត់​បាន​ទិញ​ទូរស័ព្ទ​ស៊េរី​ទំនើប​ហើយ​បាន​បង្កើត (facebook) ​ដែលបានដាក់​ឈ្មោះ Acount .socheata​ ហើយ​ចូលចិត្ត​បង្ហោះ​រូប​លេង​ និង chat លេង​ជាមួយនឹង​ប្រុសៗ​ណាស់​។​

    លោក​បន្តថា នៅ​ថ្ងៃ​១២​ ខែធ្នូ ឆ្នាំ២០១៦​ថ្មីៗ នេះ ប្រពន្ធ​របស់គាត់​បាន​លេង chat ជាមួយ​ម្ចាស់ Acount មានឈ្មោះ គឹម ហេង ដែលមានរហ័ស​នាម​ថា (​កំពូល​អ្នក ញ៉ែ​ស្រី​)​ បាន​ទាក់ទង​យកប្រពន្ធ​របស់គាត់​បា​នស​ម្រេច​ហើយ​រូបនាង​បាន​រត់​ចេញពី​បាន​នាំយក​ម៉ូតូ​១​គ្រឿង​មក​ម៉ាក​គុបមកជា​មួយ​ដែលជា​កេរ្តិ៍ក្នុង​ចំណងដៃ​តាំងពី​បាន​រៀបការ​មកម្ល៉េះ​។​

    ក្នុងនាម​គាត់​ជា​ប្តី​គាត់​មិន​បានគិត​អ្វី​វែង​ធ្ងា​យ​ឬ​ចងកម្ម​ពារ​ប្រើ​ហិង្សា​លើ​ប្រពន្ធ​នោះទេ​អ្វីដែល​គាត់​បារម្ភ​នោះ​គឺ​ខ្លាច​ប្រពន្ធ​របស់គាត់​ធ្លាក់ខ្លួនចូលក្នុង​សង្គម​គ្រឿងញៀន ​ហើយ​គាត់​បន្តទៀតថា​គាត់​មិន​រករឿង​ប្រពន្ធ​ដែល​ឆោតល្ងង់​ចាញ់បោក​គេ​នោះទេ​សំខាន់​គឺ​គាត់​ចង់ឱ្យ​ប្រពន្ធ​របស់គាត់ត្រឡប់ទៅផ្ទះ​វិញ​ដើម្បី​មើលថែ​កូន​វិញ​ប៉ុណ្ណោះ៕

adverise with khmeread