រថយន្ត​ដឹក​ស្រា​បៀរ​អង្គ​របុក​ជាមួយ​ម៉ូតូ​របួសធ្ងន់​២​នាក់​

    ព្រះសីហនុ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ទល់មុខ​មន្ទីរ​ឧស្សាហកម្ម ខេត្ត​ព្រះសីហនុ ​(​ឃ្លាំង​លើ​) ​រវាង​រថយន្ត​ដឹក​ស្រា​បៀរ​អង្គរ​ជាមួយ​ម៉ូតូ នា​វេលា​ម៉ោងជាង​៨​កន្លះ​យប់​ថ្ងៃ​១៤ ​ធ្នូ​ ២០១៦​នេះ បណ្តាលឱ្យ​បុរស​២​នាក់​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់ធ្ងរ​។​

    ប៉ូលិស​ចរាចរណ៍​ខេត្ត​ឱ្យដឹងថា គ្រោះថ្នាក់​នេះ​កើត​ឡើ​ង​ក្នុងពេលដែល​ភាគី​ខាង​ម៉ូតូ​កំពុង​បើ​ក​វ៉ា​ជែង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា ហើយ​ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ជនរងគ្រោះ​ទាំង​២​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​។​ ចំណែក​អ្នក​បើកបរ​រថយន្ត​បាន​រត់គេចខ្លួន ។​

    ភ្លាមៗ​នោះ​ប៉ូលិស​បាន​ចុះជួយ​ធ្វើ​អន្តរាគមន៍​៕

adverise with khmeread