adverise with khmeread Unnamed

សមត្ថកិច្ច​មិនទាន់​រក​ឃើញ​មុ​ខ​ចោរ​អារក​ស្ត្រី​ជន​ជាតិ​ចិន​ប្លន់​យក​លុយ

ភ្នំពេញ ៖ ជនសង្ស័យដែលបានធ្វើសកម្មភាពយកកន្ត្រៃអារកស្ត្រីជនជាតិចិនម្នាក់ប្លន់យកលុយនិងទូរស័ព្ទកាលល្ងាចថ្ងៃទី២៨វិច្ឆិកាកន្លងទៅនេះ រហូតមកទល់រសៀលថ្ងៃទី៣០វិច្ឆិកានេះ សមត្ថកិច្ចពុំទាន់ស្វែងរកឃើញមុខសញ្ញាសង្ស័យនៅឡើយ។

សូមបញ្ជាក់ថា ស្រ្តីជនជាតិចិនម្នាក់ត្រូវបានឃាតករចាក់សម្លាប់នៅផ្ទះជួលលេខ៤៦ ផ្លូវបុរីសូនី ក្រុមទី១ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ នៅវេលាម៉ោង៤និង៤៥នាទីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥ប្លន់យកទ្រព្យសម្បត្តិ។

ប៉ូលិសបានឲ្យដឹងថា ខណៈស្រ្តីរងគ្រោះកំពុងរាប់លុយនៅក្នុងផ្ទះជួល ស្រាប់តែជនដៃដល់ម្នាក់ឯង បានដើរចុះឡើងមុខបន្ទប់ រួចហើយក៏ចូលទៅក្នុងបន្ទប់សម្លុតយកលុយ ប៉ុន្តែជនរងគ្រោះមិនឲ្យក៏ប្រតាយប្រតប់រហូតទាញកន្ត្រៃចាក់សម្លាប់ហើយប្លន់យកលុយក្នុងកាបូបមួយចំនួននិងទូរស័ព្ទដៃមួយគ្រឿងគេចខ្លួនបាត់។

ប៉ូលិសបន្តថា ជនរងគ្រោះឈ្មោះអ៊ូ ឡារ៉ុងអាយុ ៦០ឆ្នាំ ជនជាតិចិនមុខរបរលក់វ៉ែនតា កាន់ប៉ាស្ព័រលេខE-02599584 ត្រូវបានជនសង្ស័យចាក់នឹងកន្ត្រៃត្រូវចំ ចំបំពង់កចំហៀងខាងស្តាំ បណ្តាលឲ្យជនរងគ្រោះដួល រត់ទៅរកអ្នកជិតខាងជួយ ហើយត្រូវមិត្តភក្ដិចិនដូចគ្នាដឹកយកទៅពេទ្យរុស្ស៊ីដោយរបួសធ្ងន់ធ្ងរខ្លាំង ជនរងគ្រោះពុំអាចជួយសង្គ្រោះបានត្រូវស្លាប់នៅមន្ទីពេទ្យ។

ក្រោយកើតហេតុ កម្លាំងប៉ូលិសមូលដ្ឋាន ប៉ូលិសជំនាញ និងខាងស្ថានទូតចិនបានចុះមក ធ្វើកាអង្កេតនៅកន្លែងផ្ទះស្នាក់នៅរបស់ជនរងគ្រោះ ដើម្បីសួរនាំ និងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread

មតិយោបល់