Ad193461533stoke on trent e

​ប្រិយមិត្ត​ក្រុម​កាំភ្លើង​បានបញ្ចប់​វិវាទ​ពាក្យសម្តី​របស់​អ្នកគាំទ្រ​ក្រុម Stoke ទៅលើ​កីឡាករ Aaron Ramsey

កីឡាករ Aaron Ramsey នៅតែមាន​ទំនាក់ទំនង​មិនល្អ​ខណៈ​ក្រុម​អ្នកគាំទ្រ Stoke City នៅតែ​មិន​កែ​ច​រិ​ក​អន់ៗ​របស់ខ្លួន​កាលពី​សប្តាហ៍​កន្លងទៅ​។​

​កីឡាករ​រូបនេះ​ត្រូវ​ទទួលរង​នូវ​ការ​សើចចំអក​ពី​បណ្តា​អ្នកគាំទ្រ​ក្រុម Stoke មួយចំនួន ដែល​រឿង​មួយ​នេះ​គឺ​ចាប់ផ្តើម​ជា​យូរណាស់​មកហើយ​បន្ទាប់ពី​កីឡាករ Ryan Shawcross បាន​ទាត់​បំបាក់​ជើង​របស់គាត់​នៅ​ទឹកដី Britannia របស់​ក្រុម Stoke ក្នុង​ឆ្នាំ ២០១០ កន្លងមក​។​

​ក្រុម Stoke បានជ្រើសរើស Ramsy ធ្វើជា​គោលដៅ​នៃ​ការប្រមាថ​មាក់ងាយ​ក្នុងអំឡុង​កាល​ប្រកួត​នា​ថ្ងៃ​រាត្រី​ថ្ងៃ​សៅរ៍ ហើយ​បាន​បន្ថែម​ដោយ​ការ​ច្រៀង​ចម្រៀង​ដ៏​គួរ​ឲ្យ​ឈឺចាប់​សម្រាប់​ខ្សែបម្រើ​រូបនេះ​បន្ថែមទៀត​។​

​ដោយ​ចម្រៀង​ដែល​ពួកគេ​បាន​ច្រៀង​នោះ​មានន័យថា "Aaron Ramsey ដើរ​ប៉ាំង​ខ្ញើចៗ​"​។ ប៉ុន្តែ​ក្រុម​អ្នកគាំទ្រ Arsenal បាន​ឆ្លើយ​បក​ទៅវិញ​យ៉ាង​ឥតខ្ចោះ​ថា "Aaron Ramsey គាត់​ឈ្នះ​អ្វី​គ្រប់យ៉ាង​ច្រើនជាង​អ្នក​"​។​

​ក្រុម​អ្នកគាំទ្រ​កាំភ្លើង​ធំ​បាន​ឆ្លើយតប​ទៅកាន់​ប្រិយមិត្ត Stoke ជាមួយនឹង​ប្រវត្តិសាស្ត្រ​ថ្មីៗ​របស់​ក្លឹប ដែល​ខ្សែបម្រើ Ramsey បាន​លើក​ពាន FA Cup ជាមួយ Arsenal ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​។​

​ឯ​ប្រវត្តិ​របស់​ក្រុម Stoke វិញ​គឺ​ទទួលបាន​ត្រឹមតែ​តំណែង​ជើងឯក​រង​ក្នុងការ​ប្រកួត​ខាប់​តូចៗ​ក្នុងស្រុក​តែប៉ុណ្ណោះ​កាលពី​ឆ្នាំ ២០១១ កន្លងទៅ​៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់