មិន​នឹកស្មានថា​អ៊ី​ន​ធឺ​ណេ​ត​ទូរស័ព្ទ​នៅ​អាមេរិក អង់គ្លេស និង​អាល្លឺម៉ង់​នៅ​ដើរ​យឺត​ជាង​ប្រទេស​កំពុង​អភិវឌ្ឍ​ទៀត​!!!

    ​ប្រទេស​អាមេរិក អង់គ្លេស និង​អាល្លឺម៉ង់​គឺ​នៅតែ​ដើរ​ពីក្រោយ​ប្រទេស​កំពុងអភិវឌ្ឍន៍ នៅពេល​និយាយ​ដល់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​កម្រិត 4G និង​ល្បឿន​ដោ​ន​ឡូត​។​

​    ​របាយការណ៍​មួយ​រៀបរៀង​ដោយ​ប្រឹក្សា​យោបល់​របស់​ក្រុមហ៊ុន OpenSignal រកឃើញថា​អ្នកប្រើប្រាស់​អាមេរិក​អាច​ប្រើ​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​ជា​មធ្យម ១៣ មេ​ហ្គា​បៃ​/​មួយ​វិនាទី​។ ល្បឿន​នេះ​គឺជា​ល្បឿន​ក្នុង​ចំណាត់ថ្នាក់​ទី ៦៩ លើ​ពិភពលោក ដែលជា​ល្បឿន​យឺត​បំផុត ហើយ​វា​តាម​ពីក្រោយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​អេ​ក្វា​ឌ័​រ ដែលមាន​ល្បឿន​អ៊ី​ធឺ​ណេ​ត ២៥ មេ​ហ្គា​បៃ​/​មួយ​វិនាទី​។ ចំណែកឯ​ចិន​និង​កា​ហ្សា​ក់ស្ត​ង់ មាន​ល្បឿន ២២ មេ​ហ្គា​បៃ​/​មួយ​វិនាទី​។​

​    ​អ៊ី​ន​ធឺ​ណេ​ត​ដែល​នាំមុខគេ​ក្នុង​ពិភពលោក​គឺ​ប្រទេស​សិង្ហ​បុរី​មាន​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន ៤៦ មេ​ហ្គា​បៃ​/​មួយ​វិនាទី​។ ហើយ​ជា​មធ្យម​ល្បឿន​អ៊ី​ន​ធឺ​ណេ​ត​ស្ដង់ដារ​ពិភពលោក​គឺ ១៧,៤ មេ​ហ្គា​បៃ​/​មួយ​វិនាទី​។​

​    ​ខណៈដែល​ប្រទេស​អាមេរិក​មាន​ចំណាត់ថ្នាក់​អន់លើ​ល្បឿន​អ៊ី​ន​ធឺ​ណេ​ត ប៉ុន្ដែ​ក៏មាន​លក្ខណៈពិសេស​ដែរ​។ អ្នកប្រើប្រាស់​ទាំងអស់​ក្នុងប្រទេស​អាមេរិក​អាច​លោត​អ៊ី​ន​ធឺ​ណេ​ត 4G គ្រប់ពេល​ប្រមាណ ៨១ ភាគរយ​នៃ​ចំនួន​អ្នកប្រើប្រាស់​សរុប​។ ភាគរយ​នេះហើយ​ធ្វើឱ្យ​អាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ ១០ ក្នុង​ពិភពលោក​នោះ​៕

ប្រភព៖CNN

Untitled 1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់