ចំ​ជា​ពួក​បំផ្លាញ​មែន​! ក្រុមក្មេងស្ទាវ​ជួល​ផ្ទះ​វីឡា ៣ ថ្ងៃ ជួបជុំ​ផឹកស៊ី​ជក់​គ្រឿងញៀន ក្អួត​វ៉ុល​ពេញ​ផ្ទះ និង​វាយកម្ទេច​អស់​គ្រឿង​សង្ហា​រឹម ក្រោយពេល​ចាកចេញ​

    ​គ្រឿង​សង្ហា​រឹម​នៅផ្ទះ​វីឡា​មួយកន្លែង​រង​ការខូចខាត​ដោយ​ក្រុម​ក្មេង​ទំនើង​រាប់រយ​នាក់​ត្រឹមតែ ៣ ថ្ងៃ​ក្នុង​កម្មវិធី​ផឹកស៊ី​ជក់​ថ្នាំញៀន​របស់​ពួកវា​។​

​    ​តម្លៃ​ជួល​ផ្ទះ​វីឡា​នោះ​គឺ ១០០ ផោន​ក្នុង​មួយ​យប់ ដោយ​ពួកគេ​បន្សល់​នូវ​គ្រឿង​សង្ហា​រឹម​បាក់បែក និង​កំអួត​ពាសពេញ​ជញ្ជាំង បន្ទាប់ពី​ប៉ូលិស​បង្ខំ​ឱ្យ​ពួកក្មេង​ទាំងនោះ​ចាកចេញ​។​

​    ​ពិធីជប់លៀង​នេះ​គឺ​ហៀរ​ទៅដល់​ផ្លូវថ្នល់ អំឡុងពេល​ម៉ោង​ផឹកស៊ី​សប្បាយ​ក្អាកក្អាយ​របស់​ពួកវា ដែល​ធ្វើឱ្យ​អ្នកជិតខាង​ខ្លាច​អំពី​សុវត្ថិភាព​។​

​    ​អ្នកជិតខាង​ម្នាក់​មកពី​ផ្ទះ​វីឡា​ក្បែរ​នោះ​ក្នុង​តំបន់ភ្នំ Gants Hill ទីក្រុង Essex ប្រទេស​អង់គ្លេស​មានការ​ខ្ពើមរអើម​ពួក​អ្នកចូលរួម​ពិធីជប់លៀង​ទាំងនោះ ដែល​បាន​ក្អួត និង​សើច​ធំក្លិន​ស្រា​ងោង​ខាងក្រៅ​ផ្ទះ​វីឡា ខណៈដែល​កូនៗ​របស់​នាង​សម្លឹង​មើលទៅ​ពួកវា​។​

​    ​ស្ត្រី​ដដែល​ក៏បាន​លើកឡើងថា នាង​បានឃើញ​គេ​កំពុង​វាយ​គ្នា ហើយ​នៅពេល​នាង​ចុះមក​ខាងក្រោម ក្រុមក្មេងស្ទាវ​ទាំងនោះ​កំពុងតែ​ក្អួត​។​

​    ​អគារ​មាន​កម្ពស់ ៦ ជាន់​នេះ​ទើបតែ​សាងសង់​រួច​ក្នុង​ខែមិថុនា និង​លក់បាន​តម្លៃ ៣០ ម៉ឺន​ផោន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត