រថយន្ត​បើក​ជែង​បុក​សិស្សសាលា​ស្រី​ម្នាក់​របួសធ្ងន់

    កណ្តាល ៖ បើករថយន្ត​ជែង​ក្នុង​ល្បឿន​លឿន​មិន​មើល​ឧបសគ្គ​នៅខាងមុខ បុក​ម៉ូតូ​យុវតី​ជា​សិស្សសាលា​ម្នាក់​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា​បណ្តាលឱ្យ​យុវតី​នោះ​រងរបួស​ធ្ងន់ ចំណែក​តៃកុង​រថយន្ត​បង្ក​រត់គេចខ្លួន។​

    គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​ និងម៉ូតូ​ខាងលើនេះ​កើត​ឡើង​នា​ថ្ងៃទី​១៥ ​ធ្នូ​ ២០១៦​វេលា​ម៉ោង០៦ ​និង​២០​នាទី​ព្រឹក​នេះ​នៅ​ចំណុច​ភូមិ​ស្រះ​សង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២៥.២៦។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ​របួសធ្ងន់​ម្នាក់​ស្រី និង​ខូចខាត​រថយន្ត​១​គ្រឿង​ និង​ម៉ូតូ​១​គ្រឿង​។ ដំបូង មាន​រថយន្ត​មួយគ្រឿង​ម៉ាក សាំ​យុង ពណ៌​លឿង ពាក់​ស្លាកលេខ ភ្នំពេញ ​2AI-2884 អ្នកបើ​កបរ​មិនដឹង​ឈ្មោះ ​(​រត់គេចខ្លួន​បាត់​) បើ​កបរ​មកពី​ទិស​ខាង​លិចទៅ​ទិសខាងកើត (​ព្រះសីហនុ​ទៅ​ភ្នំពេញ​)។​

    លុះដល់​ចំណុច​ខាងលើ​បាន​វ៉ា​ជែង​ជ្រុង​ទៅបុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​លេខ​ភ្នំពេញ​ 1CX-3157 បើកបរ​ដោយ​ឈ្មោះ ​ហួយ ហ្សាំ​ង ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពពេល ឃុំ​ពើក ស្រុក​អង្គស្នួល​ ខេត្តកណ្តាល មាន​មួក មាន​កញ្ចក់ មុខរបរ​សិស្ស ដែល​បើក​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច​ក្នុងទិសដៅ​បញ្ច្រាស​គ្នា បណ្តាលឱ្យ​របួសធ្ងន់​។​

    គ្រោះថ្នាក់​នេះ​ខូចខាត​រថយន្ត​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង តាម​សេចក្តីសន្និដ្ឋាន ករណីនេះ​បណ្ដាលមកពី​អ្នកបើកប​រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​នៅ​ទីប្រជុំជន​។ ករណីនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread